ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី៖ ការចូលទិវង្គតរបស់សម្តេចក្រុមព្រះ ជាការបាត់បង់ឥស្សរជនក្នុងព្រះរាជវង្សានុវង្សដ៏ឆ្នើមមួយព្រះអង្គ
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដែលជាគណៈកម្មការទី៧ នៃរដ្ឋសភា និងអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានចូលរួមរំលែកទុក្ខចំពោះការយាងចូលទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ។ ជាមួយនឹងការចូលរួមរំលែកទុក្ខនេះ លោកហ៊ុន ម៉ាលី ក៏បានចាត់ទុកការយាងចូលទិវង្គតរបស់សម្តេចក្រុមព្រះនេះ ថាជាការបាត់បង់ឥស្សរជនក្នុងព្រះរាជវង្សានុវង្សដ៏ឆ្នើមមួយព្រះអង្គ។
តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃចន្ទនេះ លោក ហ៊ុន ម៉ានី បានសរសេរដូច្នេះថា៖«ទូលព្រះបង្គំ សូមសម្តែងនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឬទ្ធិ និងព្រះរាជបុត្រា បុត្រីគ្រប់ព្រះអង្គ ចំពោះការយាងចូលទិវង្គត របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាធារណរដ្ឋបារាំង»។
លោកបានបន្តទៀតថា៖«ក្នុងបរិយាកាសដ៏សែនវិយោគនេះ ទូលព្រះបង្គំ និងក្រុមគ្រួសារ សូមសម្តែងនូវសាមានចិត្តថ្វាយសម្តេចព្រះអង្គម្ចាស់ក្សត្រីយ៍ និងព្រះរាជបុត្រា បុត្រីគ្រប់ព្រះអង្គ ចំពោះការបាត់បង់ព្រះស្វាមី ព្រះបិតា និងព្រះអយ្យកោ និងជាឥស្សរជនក្នុងព្រះរាជវង្សានុវង្សដ៏ឆ្នើមមួយព្រះអង្គ។ ទូលបង្គំ សូមបួងសួងឧទ្ទិសព្រះមហារាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធ សម្តេចក្រុមព្រះ សូមព្រះអង្គបានយោនយោគកំណើតក្នុងឋានព្រះបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបជូនថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង៣ និង៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ។ ទ្រង់ជាព្រះរាជបុត្រានៃព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការីនៃរបាំព្រះរាជទ្រព្យ។
គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ឱ្យដឹងថា ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវយាងដង្ហែពីប្រទេសបារាំងមកកាន់ប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង