Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ​ អនុវត្ត​អភិក្រម​វះកាត់​ ចេញ​បញ្ជា​ឱ្យចាប់ខ្លួន​មន្ត្រី​ខិល​ខូច​ ដាក់​ទោស​តាម​ច្បាប់​ ករណី​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ បឹង​ទន្លេសាប

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០ ២១ បានចេញ​បទបញ្ជា​អនុវត្តអភិក្រម វះកាត់ យ៉ាងម៉ឺងម៉ាត់ ទៅលើមន្ត្រីខិល ខូចដែលបាន​លួចឈូសឆាយដីព្រៃ​លិចទឹកយកធ្វើជាកម្មសិទ្ធិនៅជុំវិញបឹងទន្លេសាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាឱ្យចាប់ខ្លួន ​និងដកហូតយកទ្រព្យសម្បត្តិដែល​បានមកពីការ​ឈូស​ឆាយដីព្រៃលិចទឹក និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែងឡើយ ទោះស្ថិតក្នុងតម្លៃ​ណាក៏ដោយ​ជាពិសេសមន្ត្រីខិលខូចនៅក្នុងខេត្តកំពង់ឆ្នាំង។

ប៉ុន្តែបើមន្ត្រីខិលខូចទាំង នោះបើភ្ញាក់​រឭកចេញមកសារភាពនោះ អាចនឹងបន្ធូរបន្ថយទោសបានខ្លះ ប៉ុន្តែនៅតែមាន​ពិរុទ្ធភាពដែលមិន​អាចឲ្យរួចខ្លួនបានឡើយ។

សម្ដេចតេជោបានបញ្ជាក់ទៀតថា ករណីខាងលើនេះ គឺយើងមិនអាចអប់រំទៀតបានឡើយ ព្រោះ​យើង​បានអប់រំរាប់សិបឆ្នាំមកហើយ ដូច្នេះបទល្មើសនេះ ត្រូវតែអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ពីអាជ្ញាធរមូលដ្ឋាន ពីមន្ត្រីជំនាញជលផល និងលោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទខេត្តកំពង់ឆ្នាំងកន្លងមកបានឲ្យដឹងថា ដីព្រៃលិចទឹកតំបន់២ និងតំបន់ ៣ នៅក្នុងខេត្តកំពង់ឆ្នាំងរាប់ ពាន់ហិកតា ត្រូវបានជនខិលខូចមួយចំនួន​មានទាំងមន្ត្រី​រាជការ​កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមួយចំនួន បានលួច​ឈូសឆាយរំលោភយកធ្វើ​ជាកម្មសិទ្ធិ ជារៀងរាល់ឆ្នាំ។

បទល្មើសឈូសឆាយដីព្រៃលិចទឹកខាងលើនេះកើតមានច្រើនជាងគេនៅក្នុង ឃុំច្រណូក ស្រុកកំពង់​លែងមានរាប់ពាន់ហិកតា។ ឃុំពាមឆ្កោក ស្រុកជលគីរីមានរាប់រយហិកតា ឃុំខុនរ៉ង និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ក៏មានរាប់រយហិកតា និងនៅក្នុងក្រុងកំពង់ឆ្នាំងក៏មានរាប់សិបហិកតាផងដែរ។

ដោយឡែក បទល្មើសឈូសឆាយដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក៏កើតមានរាប់រយហិកតា​ផងដែរនៅ​ក្នុងឃុំក្បាលទឹក និងឃុំជៀប នៃស្រុកទឹកផុស។

នៅក្នុងករណីខាងលើនេះ កន្លងមកលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏ដូចជាលោក​ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងក៏ធ្លាប់បានឱ្យដឹងថា នៅចាប់ពីឆ្នាំ​ ២០១៣ ដល់ឆ្នាំ ២០២១ នេះបទល្មើសឈូស ឆាយ ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប នៅក្នុងខេត្ត​កំពង់​ឆ្នាំងកើតមានរាប់រយករណី។

ក្នុងករណីនេះដែរ មន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះបានចាប់ឃាត់ត្រាក់ទ័របានចំនួន ២៨ គ្រឿង និងបានកសាងសំណុំរឿងចំនួន ៨០ រឿង បញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង។

ប៉ុន្តែជាលទ្ធផលពុំឃើ ញស្ថាប័នតុលាការផ្តន្ទាទោសជន ល្មើសណាម្នាក់នោះឡើយ ហើយត្រាក់ទ័របទល្មើសចំនួន២៨ គ្រឿង ត្រូវបានតុលាការដោះលែងទៅវិញទាំងអស់ផងដែរ។ ករណីនេះមិន បានធ្វើឲ្យបទល្មើសឈូសឆាយព្រៃ លិចទឹកថយចុះនោះឡើយ។

ដោយឡែក បទល្មើសឈូសឆាយដីព្រៃលិចទឹកនៅក្នុងស្រុកកំពង់លែងរាប់ពាន់ហិកតា កន្លងមក​លោកប្រធា នមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ធ្វើរបាយការណ៍រាយការណ៍​ជូនឯកឧត្តមអភិបាលខេត្តចាស់ ស្នើសុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ដកហូតយកមករក្សា​ទុក​ជាសម្បត្តិរដ្ឋវិញ ប៉ុន្តែឯកឧត្តមអភិបាលខេត្តចាស់ មិនបានចុះហត្ថលេខាបញ្ជូន​ទៅថ្នាក់លើ​នោះ​ឡើយ។

ជុំវិញករណីខាងលើនេះអាជ្ញាធរមូលដ្ឋាន ក៏ដូចប្រជាពលរដ្ឋ និងមន្ត្រីជំនាញ ស្នើសុំរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ក្រសួងកសិកម្ម ក្រសួងបរិស្ថានក្រ សួងធនធានទឹក អង្គភាពប្រឆាំងអំ ពើពុករលួយ ឯកឧត្តមមេបញ្ជាការ​កងរាជអាវុធហត្ថ លើផ្ទៃ​ប្រទេស អគ្គស្នងការនគរបាលជាតិ ជួយស្រាវជ្រាវ ធ្វើអធិការកិច្ច និងបង្ក្រាបបទល្មើស​ឈូសឆាយ​ដីព្រៃលិចទឹកនៅក្នុងខេត្តកំពង់ឆ្នាំងឲ្យបានម៉ឺងម៉ាត់ ដើម្បីអនុវត្ត​បទបញ្ជាសម្ដេចតេជោ ហ៊ុន សែន ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

អត្ថបទៈ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម