Connect with us

ព័ត៌មានជាតិ

រថយន្ត​ទំនើប​ជនជាតិ​ចិន​២​គ្រឿង​ សង្ស័យ​ដឹក​របស់​ខុសច្បាប់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ត្រួតពិនិត្យ

បានផុស

នៅ

រថយន្ត​ជនជាតិ​ចិន​ស៊េរី​ទំនើប​ចំនួន២គ្រឿង​ដែល​សមត្ថកិច្ច​សង្ស័យ​ដឹកជញ្ជូន​របស់​ខុសច្បាប់​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ឃាត់​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្រួតពិនិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត​ជនជាតិ​ចិន​ទាំង២គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​កាលពី​វេលា​ម៉ោង៣និង៣០នាទី​រសៀល នៅ​ចំណុច​កែង​វត្ត​ព្រះអង្គ​ធំ ស្ថិត​ក្នុង​ភូមិ​ព្រែក សង្កាត់ ក្រុង​ខេត្ត​ស្ទឹងត្រែង​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ស៊េរី​ទំនើប​របស់​ជនជាតិ​ចិន​ខាងលើ​មាន​អ្នកបើកបរ​និង​អ្នក​ជិះ​រួម​ដំណើរ​ចំនួន​បួន​ទៅ​ប្រាំ​នាក់​បាន​ចេញពី​ព្រំដែន​កម្ពុជា​-​ឡាវ ដែល​គេ​សង្ស័យ​ថា​ដឹកនាំ​របស់​គេច​ពន្ធ​ខុសច្បាប់​ ត្រូវ​បាន​សមត្ថកិច្ច​ព្រំដែន​រាយការណ៍ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស ធ្វើការ​ចាំ​ស្ទាក់​នៅ​ចំណុច​គីឡូ​៨ ស្ថិត​ក្នុង​សង្កាត់​សាមគ្គី បាន​ដេញ​ចូល​មក​ដល់​ទី​រួម​ខេត្តស្ទឹងត្រែង​ទើប​ឃាត់​បាន​។

ប្រភព​បន្ត​ថា ​រថយន្ត​ទាំងពីរ​គ្រឿង​ជា​ស៊េរី​រថយន្ត​ទំនើប​ម៉ាក​ឡុង​គ្រី​ស័​រ​៥៧០ ពណ៌​ខ្មៅ​និង​មួយគ្រឿង​ទៀត​ម៉ាក​អាល ហ្វា​ត​ពណ៌​ខ្មៅ ដោយ​មិនទាន់​ដឹង​ដឹក​អី​ច្បាស់លាស់ ឃើញ​តែ​កេស​បួន​ជ្រុង​ពណ៌​ស លាយ​ទឹកដោះគោ នៅ​ក្នុង​រថយន្ត​។

បច្ចុប្បន្ន​រថយន្ត​ទាំង២គ្រឿង​ កំពុង​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង គេ​មិនទាន់​ដឹងថា​រថយន្ត​ទាំង២គ្រឿង​នេះ ដឹក​អ្វី​នៅឡើយ​នោះ​ទេ គ្រាន់តែ​គេ​ឃើញ​មាន​កេះ​ប្រអប់​បួន​ជ្រុង ហើយ​សមត្ថកិច្ច​ក៏​មិនទាន់​ទម្លាយ​ឱ្យដឹង​ដែរ​៕

ដោយ ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម