Connect with us

ព័ត៌មានជាតិ

​រាជធានី ​បន្ត​ផ្អាក​អាជីវកម្ម​មាន​ហានិភ័យ​ខ្ពស់ ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចំនួន​ ៧​ ថ្ងៃ​

បានផុស

នៅ

ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩ និង​ការ​ជួបជុំ ឬ ការប្រមូលផ្តុំ មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ៧ (​ប្រាំពីរ​) ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១ ពិសេស ខារ៉ាអូខេ រង្គសាល និង​ឌី​ស្លូ​តេ​ក​។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី ការ​ជួបជុំ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការជួបជុំ និង​កម្មវិធី​ផ្សេងៗ​បែប​សាសនា មិន​ត្រូវ​បាន​ហាមឃាត់​ទេ តែ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​សុខាភិបាល​រក្សា​គម្លាត​មួយ​ម៉ែត្រ​កន្លះ ការបង្ហាញ​ប័ណ្ណ​ចាក់​វាក់​សាំង​កូ​វីដ​-១៩ និង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តី​សម្រេច​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ដែល​សារព័ត៌មាន​យើង​ទទួល​បាន​នៅ​ព្រលប់​ថ្ងៃ​ទី​២៩ ​វិច្ឆិកា​នេះ ដែល​ក្នុង​សេចក្តី​សម្រេច​នេះ​មានន័យថា​៖

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ៧ (​ប្រាំពីរ​) ៩ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១ ។​

​ប្រការ​១ ត្រូវបាន​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខ​ណៈ ឯកជន នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ៧ (​ប្រាំពីរ​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។

ប្រការ​២ -​ក្នុងអំឡុងពេល​នៃ​ការដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រួមមាន ខារ៉ាអូ​ខេ រង្គសាល និង​ឌី​ស្លូ​តេ​ក​។​

​ប្រការ​៣ ក្នុងអំឡុងពេល​នៃ​ការដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែលមាន​មនុស្ស​ចូលរួម​លើសពី ៥០ (​ហាសិប​) នាក់ លើកលែងតែ​ក្នុងករណី ដូចខាងក្រោម​៖ – ការជួបជុំ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការជួបជុំ និង​កម្មវិធី​ផ្សេងៗ​បែប​សាសនា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​សុខាភិបាល​រក្សា​គម្លាត​មួយ​ម៉ែត្រ​កន្លះ ការបង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​កូ​វីដ​-១៩ និង​ត្រូវ​អនុវត្តតាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ ចុះ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ស្ដីពី​ការរៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​,​សេចក្តីណែនាំ​លេខ ២៣/២១ ក​.​ធ​.​ស​.​ស​.​ណ​.​ន ចុះ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​ក្រសួង​ធម្មការ និង​សាសនា ស្តីពី​ការ បើក​ដំណើរការ​ឡើងវិញ ពិធី​សាសនា ការជួបជុំ និង​កម្មវិធី​ផ្សេងៗ​បែប​សាសនា និងសេចក្តីសម្រេច​លេខ ៣៣៦/២១ សសរ ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការកែសម្រួល ចំពោះ​ការអនុញ្ញាតឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ បុណ្យ​ប្រពៃណី ពិធី​សាសនា ការ​ជួបជុំ និង​កម្មវិធី ផ្សេងៗ​បែប​សាសនា នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​គោលការណ៍​ណែនាំ​របស់​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ – ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត វិធានការ​សុខាភិបាល ជាអាទិ៍ ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ និង​ការចាក់​វ៉ាក់​សាំង ការពារ​ជំងឺ​កូ​វីដ​-១៩​។​

– ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត​។​

– ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។​

– ការជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រីនគរបាល​យុត្តិធម៌ ឬ របស់​សាលា​ជម្រះ​៖​ក្តី​

– ការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ក្នុង​គោលបំណង ផ្សេងទៀត​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ប្រការ​៤ គណៈ​គ្រប់គ្រង ឬ ម្ចាស់​ទីតាំង​នៃ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវ​បាន​ហាមឃាត់​ដូច ក្នុង​ប្រការ​២ នៃ​សេចក្តី​សម្រេច​នេះ ចាំបាច់​ត្រូវមាន​កាតព្វកិច្ច​ចាត់តាំង​បុគ្គលិក​ប្រចាំការ​នៅមុខ​ច្រកចេញ​

-​ចូល​ទីតាំង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ស្របតាម​សេចក្ដីណែនាំ​លេខ ០២៧/២១ ស​ណន ចុះ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ ២០២១ ស្តីពី​ការបង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ឬ ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ លិខិតបញ្ជាក់​ការចាក់ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ រាល់​ពេលចេញ​-​ចូល​គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា ក្នុង​រាជធានី​ភ្នំពេញ និង សេចក្តីណែនាំ​បន្ថែម​លេខ ០២៨/២១ ស​ណន ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២១ ស្ដីពី​ករណី​លើកលែង​កាតព្វកិច្ច បង្ហាញ​ប័ណ្ណ​ចាក់ វ៉ាក់សាំង កូ​វីដ​-១៩ ឬ ប័ណ្ណ​ចាក់ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ កូ​វីដ​-១៩ ចំពោះ​កុមារ និង​យុវវ័យ​មាន​អាយុ​ក្រោម ១៨ ឆ្នាំ រាល់​ពេលចេញ​-​ចូល​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​។

ក្នុងករណី​មិន​អនុវត្ត ឬ អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​ការណែនាំ​នេះ គណៈ​គ្រប់គ្រង ឬ ម្ចាស់​ទីតាំង នឹងត្រូវ​ប្រឈមមុខ​នឹង​ការ​ដកហូត​អាជ្ញា​ប័ណ្ណ ឬ លិខិតអនុញ្ញាត និង​អាច​ឈាន​ទៅ​បិទ​ទីតាំង​ទាំងស្រុង​។​

សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវបាន​ហាមឃាត់​ដូច​ក្នុង​ប្រការ​២ និង​ការ​ជួប​ជុំ ឬ ការ ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ ដែល​ត្រូវ​បាន​លើកលែង​ដូច​ក្នុង​ប្រការ​៣​នៃ​សេចក្តី​សម្រេច​នេះ ត្រូវ​អនុវត្ត​វិធានការ សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់ គឺ​កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ បាញ់ ថ្នាំ​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់ ជានិច្ច​នូវ​វិធានការ *៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ប្រការ​៥ ប្រគល់​ភារកិច្ច​ជូន​គណៈបញ្ជាការ​ដឹកនាំ​ការអនុវត្ត​ច្បាប់​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សហការ​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​រដ្ឋបាល ដូច​មាន ចែង​ក្នុង​ខ្លឹមសារ​នៃ​សេចក្តី​សម្រេច​នេះ ឱ្យមាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។

ក្នុង​ករណី​រកឃើញ​ថា ​បុគ្គល ឬ នីតិបុគ្គល​ទាំងឡាយ​ណា ដែល​បំពាន​វិធានការ​នេះ ត្រូវអនុវត្ត​ទណ្ឌកម្ម រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួមទាំង​ការផ្សព្វផ្សាយ​ជា​សា​ធារ​ណៈ​ចំ​ពោះ​បុគ្គល​ល្មើស ស្របតាម​ច្បាប់​ស្តីពី​វិធានការ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការលើកលែង​ឡើយ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម