Connect with us

ព័ត៌មានជាតិ

ភ្ញៀវបរទេសចូលកម្ពុជាជាង ១ ម៉ឺននាក់ ជិត ១ ខែនេះ

បានផុស

នៅ

នៅក្នុងរយៈពេលជិតមួយខែវិច្ឆិកានេះ មានភ្ញៀវបរទេសចូលមកកម្ពុជាប្រមាណជាង ១ ម៉ឺននាក់ ភាគច្រើនជាជនជាតិវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងក្រុមការងារក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានជនបរទេសចូលមកកម្ពុជាចំនួន ១២ ១៨២ នាក់ ក្នុងនោះមានភ្ញៀវទេសចរចំនួន ៤ ៤១០ នាក់ ហើយភ្ញៀវដែលមានចំនួនច្រើនជាងគេ គឺភ្ញៀវវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ថៃជាដើម។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបន្តទៀតថា ប៉ុន្តែបើគិតចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ពេលដែលប្រមុខរាជរដ្ឋាភិបាលប្រកាសបើកប្រទេសទទួលទេសចរឡើងវិញដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក មានអ្នកធ្វើដំណើរចូលមកប្រទេសកម្ពុជាចំនួន ៦ ០៧១នាក់ ដែលមានជាមធ្យម ៤០០ នាក់ក្នុងមួយថ្ងៃ ពោលគឺកើនឡើងប្រមាណ ១០០ នាក់ក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលមានប្រមាណ ៣០០ នាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៣១ លាននាក់ ថយចុះ ៨០,២%។ ដោយឡែក ក្នុងរយៈពេល១០ខែដើមឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ២០ ម៉ឺននាក់ប៉ុណ្ណោះ ថយចុះ ៨៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។

យ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍រំពឹងទុកថា ភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ចំនួន ៧ លាននាក់នៅឆ្នាំ ២០២៥ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបើកប្រទេសទទួលភ្ញៀវទេសចរឡើងវិញកាលពីថ្ងៃទី ១៥ វិច្ឆិកាកន្លងទៅ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម