Connect with us

ព័ត៌មានជាតិ

រយៈពេល ៥ ឆ្នាំ សហគមន៍ ចាប៉ីអមតៈ បណ្ដុះបណ្ដាលអ្នកដេញចាប៉ី ២០០ នាក់

បានផុស

នៅ

ឈានចូលដល់ឆ្នាំទី ៥ ដែល ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ឃើញថា​ប្រជាពលរដ្ឋខ្មែរ និងយុវជនបានស្វះស្វែងរៀនសូត្រប្រើឧបករណ៍តន្ត្រីបុរាណ ចាប៉ី ពោល គឺ សហគមន៍ បានបណ្ដុះបណ្ដាលសិស្សបានចំនួន ២០០ នាក់។ នេះបើតាមការឱ្យដឹងពីលោក ពេជ សារ៉ាត ប្រធាន សហគមន៍ ចាប៉ី អមតៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពេជ សារ៉ាត បានមាន​ប្រសាសន៍​ប្រាប់ “កម្ពុជាថ្មី” បន្តថា ប៉ុន្តែចំនួននៃអ្នកយល់ដឹង និងចេះដេញចាប៉ីនេះ នៅមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងចំនួនប្រជាពលរដ្ឋសរុប។

លោក ពេជ សារ៉ាត មានប្រសាសន៍បញ្ជាក់ថា៖ “ជាពិសេសស្រ្តីអ្នកចេះដេញចាប៉ី មានភាគរយតិចមែនទែន។ ស្ត្រី​​ដែលរៀនចាប៉ីពីសហគមន៍ចាប៉ី អមតៈ មកដល់បច្ចុប្បន្នមានតែចំនួន ៣នាក់ប៉ុណ្ណោះ ក្នុងចំណោមសិស្ស ២០០រូប”។

ជាមួយគ្នានេះ ប្រធាន សហគមន៍ ចាប៉ី អមតៈ ខាងលើ បានបង្ហាញមោទនភាព ដែល សហគមន៍ បានបណ្ដុះកុមារឱ្យចេះដេញចាប៉ី បានចំនួន ២០ រូប។

លោក ពេជ សារ៉ាត មានប្រសាសន៍ថា៖ “អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺពីឆ្នាំទី១ ដល់ឆ្នាំទី៥នេះ សហគមន៍បានបណ្ដុះបណ្ដាលកុមារចំនួន ២ ក្រុម មានចំនួនសរុប ២០ រូប ដែលពីមុនមកអត់ដែលមានកុមារច្រៀង និងដេញចាប៉ីដងវែងនោះទេ។ កុមារទាំង២០នាក់នោះ មានអាយុចាប់ពី ១១ ឆ្នាំ រហូតដល់ ១៥ឆ្នាំ។ ពួកគាត់ចូលរៀន ដោយមិនមានបង់ថវិកា អ្វីទេ។ នេះជាមោទនភាពដែលសហគមន៍ចាប៉ី អមតៈ បានខិតខំប្រឹងប្រែងចែករំលែក និងបណ្ដុះបណ្ដាល ដែលមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ”។

លោកមានប្រសាសន៍ថា ទោះបី សហគមន៍ ចាប៉ី អមតៈ មិនទាន់មានមូលនិធិ ឬការគាំទ្រពីខាងណា ក៏ប៉ុន្តែក្រសួងវប្បធម៌ ​បានគាំទ្រជាកម្លាំងចិត្ត ​កម្លាំងកាយ ដើម្បីធ្វើឱ្យអ្នកស្ម័គ្រចិត្តរបស់សហគមន៍ ធ្វើការបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយរហូតមក។

​លោក ពេជ សារ៉ាត មានប្រសាសន៍ថា៖ “ពួកយើងជាគ្រូ ជាអ្នកចែករំលែក គឺធ្វើការដោយស្ម័គ្រចិត្ត ដោយស្មារតីទទួលការខុសត្រូវ និងធ្វើដោយពេញចិត្ត ស្រឡាញ់វប្បធម៌ខ្មែរ ហើយខ្ញុំបានកៀរគរយុវជនផ្សេងទៀតឱ្យពួកគាត់ចេះ​​​​​​ចែករំលែកសេចក្ដីស្រលាញ់សម្រាប់វប្បធម៌ខ្មែរ”។

ប្រធាន សហគមន៍ ចាប៉ីអមតៈ បានឱ្យដឹងបន្ថែមថា ដើម្បីចេះដេញ និងច្រៀងចាប៉ីបាន គឺត្រូវប្រើរយៈពេលហាត់រៀនពី ៣ ទៅ ៦ ខែ ឬ ៩ខែ ដោយអាស្រ័យលើការហាត់រៀនរបស់សិស្ស។

លោក ពេជ សារ៉ាត មានប្រសាសន៍ថា៖ “បច្ចុប្បន្នយើងកំពុងបណ្ដុះបណ្ដាលច្រៀងចាប៉ី ប៉ុន្តែ​​​ពួកគាត់មិនទាន់អាចច្រៀងបានទាំងអស់ទេ ប៉ុន្តែយើងបានបែងចែកឱ្យអ្នកច្រៀងគឺគាត់ច្រៀងទៅ សម្រាប់អ្នកដេញចាប៉ី ឱ្យគាត់ដេញទៅ ដើម្បីធ្វើយ៉ាងណាដើម្បី​ធ្វើយ៉ាងណាជាការរួបរួមសាមគ្គីគ្នាក្នុងការលើកស្ទួយចាប៉ីដងវែង ក្នុងនាមគាត់ជាកុមារ ប៉ុន្តែគោលដៅខាងមុខ ពួកគាត់ត្រូវតែដេញចាប៉ីផង ច្រៀងផង”។

ដើម្បីអបអរ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ខួប៥ឆ្នាំនេះ សិស្សនៃសហគមន៍ ចាប៉ីអមតៈ នឹងបង្ហាញសមត្ថភាព​​នៅក្នុងទស្សនីយភាពចាប៉ីដងវែង នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា ចាប៉ីដងវែង ត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅថ្ងៃទី ៣០ ខែវិច្ឆកា ឆ្នាំ២០១៦។ ចាប៉ី ជាពាក្យក្លាយមកបីពាក្យសំស្ក្រឹតថា “ចក្ឆប៉ី”។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ។ ចាប៉ីដងវែងជាឧបករណ៍មានខ្សែ ២ ឬ ៤ ប៉ុន្តែវាមានសំនៀងតែ ២ ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។

ព្រឹទ្ធាចារ្យចាប៉ីដងវែងរបស់កម្ពុជារួមមាន ព្រឹទ្ធាចារ្យ ពូថៅដៃ, ប្រាជ្ញ​​ ឈួន, គង់​ ​ណៃ​, ចង្គូមប្រាំបី, ម៉ម សុន, អ៉ិន សារុន, ឯល បៀន, ឯ យិន, នេត ប៉េ, សិន សយ, កែវ ហឿន, សួន សាន, គុយ ហ៉ីន និងអ្នកចាប៉ីដងវែងបច្ចុប្បន្នមាន លោក ពេជ សារ៉ាត់, សាន វណ្ណឌឿន និងលោក ឌួង សុខគា ជាដើម៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៥៨ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម