Connect with us

ព័ត៌មានជាតិ

ម្ចាស់យានយន្តត្រូវបង់ពន្ធគុណនឹងពីរបើខកខានមិនបានបង់ឲ្យទាន់នៅថ្ងៃនេះ

បានផុស

នៅ

ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។ នេះបើតាមអគ្គនាយកពន្ធដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា បើទោះបីផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ក៏ម្ចាស់យានយន្តនៅតែអាចបង់ពន្ធបានដដែល ប៉ុន្តែត្រូវចំណាយប្រាក់ពន្ធគុណនឹងពីរ។ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ដាក់​លិខិត​ប្រកាស ឬ​នាំមក​ជាមួយ​នូវ​បណ្ណ​សម្គាល់​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ និង​ធ្វើការ​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ ឬ​នៅតាម​ធនាគារ​ដែល​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​។

បើតាមអគ្គនាយកដ្ឋាន​ពន្ធដារ  ​យានជំនិះ​គ្រប់​ប្រភេទ​ដែលជាប់​កាតព្វកិច្ច​បង់ពន្ធ​អាចបង់ប្រាក់​ពន្ធ​តាមរយៈ​ធនាគារ​កាណាឌីយ៉ា ធនាគារ​អេស៊ីលីដា ធនាគារ​វឌ្ឍនៈ ធនាគារ​កម្ពុជា​សាធារណៈ ធនាគារ ៨ ត្រាស់ រ៉ូយ៉ាល់ ធនាគារ​ស្ថាបនា ធនាគារ​ប្រៃសណីយ៍​កម្ពុជា ព្រមទាំង​ធនាគារ ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ជាប្រភេទពន្ធដែលត្រូវបង់ប្រចាំឆ្នាំ និងត្រូវអនុវត្តការប្រមូលពន្ធ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានៃឆ្នាំនីមួយៗ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាថ្ងៃចុងបញ្ចប់នៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២១។

កម្ពុជាថ្មី មិនទាន់អាចទាក់ទងលោក គង់ វិបុល អគ្គនាយកពន្ធដារ ដើម្បីបញ្ជាក់ពីវិធានការចុងក្រោយសម្រាប់អ្នកមិនបង់ពន្ធនៅឡើយនៅថ្ងៃនេះ។

ទោះយ៉ាងណា លោក​ គង់ វិបុល ធ្លាប់បានប្រាប់សារព័ត៌មានថា​«ម្ចាស់​​យានយន្ត​ដែល​ខកខាន​មិន​បាន​បង់​ពន្ធ​ទាន់​ពេលវេលា​កំណត់​​នឹង​ត្រូវ​ទទួល​រងទោស​ទណ្ឌ​ទៅតាម​ច្បាប់​ស្ដីពី​​សារ​ពើពន្ធ​ជា​ធរមាន»។ លោកបញ្ជាក់ថា បន្ទាប់ពី​ថ្ងៃ​បិទ​បញ្ចប់​ការប្រមូល​ពន្ធ​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ពិសេស​នគរបាល​ចរាចរណ៍ ដើម្បី​ចុះត្រួតពិនិត្យ​ការអនុវត្ត​ប្រមូល​ពន្ធ​​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ពេល​ឆាប់​ៗ​នេះ។ លោក​បាន​ព្រមាន​ថា ក្នុង​ករណី​រកឃើញ​យានយន្តណា​ដែល​ម្ចាស់​នៅ​មិនទាន់​បាន​បង់​ពន្ធ​ប្រចាំ​ឆ្នាំ​នោះ​ សមត្ថកិច្ច​នឹង​ធ្វើការចាប់​ផាក​ពិន័យ​គុណ​នឹង​ ២​លើ​តម្លៃ​ពន្ធ​ធម្មតា​។

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ បានបង្ហាញថា កាលពី​ឆ្នាំ​ ២០២០ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​មាន​ចំនួន ២ ៨៨៩,០២ ​លាន​ដុល្លារ កើនឡើង ១០៤,៤៩ លាន​ដុល្លារ ស្មើនឹង ៣,៧៣ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩​៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម