Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ស្នើធនាគារពិភពលោកជួយកសិករងាយរងគ្រោះ នៅតំបន់ដីសម្បទានសង្គមកិច្ច

បានផុស

នៅ

លោក វេង ​សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យធនគារពិភពលោកជួយលើអនុវិស័យផលិតកម្មសត្វ ការកែច្នៃសាច់ សត្តឃាតដ្ឋានសត្វ វារីវប្បកម្ម ប្រពលវប្បកម្មកសិកម្ម ដើម្បីលើកកម្ពស់ប្រាក់ចំណូលសម្រាប់កសិករងាយរងគ្រោះ ដែលរស់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច។ ជាមួយគ្នានេះ ក៏នឹងជួយធ្វើឱ្យប្រសើរឡើងនូវគុណភាព និងសុវត្ថិភាពសាច់ ផលិតផលសាច់ ធានាសុខភាព ដល់អ្នកបរិភោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Mariam J. Sherman នាយិកា ធនាគារពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើត រួមទាំងប្រចាំនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ផងដែរ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងកសិកម្ម។

លោករដ្ឋមន្ត្រីបានបន្តថា៖ “កិច្ចការនេះ ខ្ញុំសូមស្វាគមន៍រាល់ជំនួយឧបត្ថម្ភពី ធនាគារពិភពលោក (WB) និងការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍនានា”។

ចំពោះសំណើ និងមតិកែលម្អ ឬធាតុចូលរួមសំខាន់ៗរបស់ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ, លោកស្រី Mariam J. Sherman នឹងយកទៅពិនិត្យ ពិចារណាជាមួយក្រុមការងារ ធ្វើយ៉ាងណាកែលម្អឱ្យសមស្រប ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៅក្នុងវិស័យ ជាពិសេសឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ធនាគារពិភពលោក និងសហការីទាំងអស់នៅកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយ:គម្រោង៖ ១. ការបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី១ ២ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តថា រាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ WB បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើប ធន់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពសង្គម និងបរិស្ថាន បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រេចចក្ខុវិស័យនេះបាន ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីជួយបំពេញតួនាទីលើការងារផ្សព្វផ្សាយបច្ចេកទេស ធាតុចូលកសិកម្ម ពូជ ពង្រឹងខ្សែច្រវាក់តម្លៃបន្ថែម ខ្សែច្រវាក់ផលិតកម្ម ទីផ្សារ និងបណ្តុំផលិត-ផ្គត់ផ្គង់-ចែកចាយ។

ករណីនេះ លោករដ្ឋមន្ត្រីបានស្នើឲ្យ WB ពិនិត្យពិចារណាលើកម្មវត្ថុនៃកម្មវិធីដែលបាន និងកំពុងអនុវត្ត និងកម្មវិធីផ្សេងៗដែលគ្រោងនឹងជួយដល់កម្ពុជានាពេលអនាគត ធ្វើយ៉ាងណាឱ្យស្របទៅនឹងបរិបទនាពេលបច្ចុប្បន្នគឺ ការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងនាំចេញ បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ ចំណូល វិបុលភាព និងសុខុមាលភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិ។

លោកស្រី Mariam J. Sherman បានសម្តែងនូវអំណរអរគុណជូនចំពោះលោករដ្ឋមន្រ្តី និងសហការីដែលបានផ្តល់កិច្ចសហការយ៉ាងល្អ លើការអនុវត្តគម្រោងសម្រេចទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្សេងៗ សំដៅដល់ការកែប្រែកម្រិតជីវភាព កំណើនប្រាក់ចំណូល និងជំរុញកំណើនកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងបរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លី ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ WB ជួយលើវិស័យកសិកម្មមានចំនួន ៣ ធំៗរួមមាន ១. គម្រោង LASED II មានរយពេល ៥ឆ្នាំ (២០១៦-២០២១) ថវិកា ១.០៨២.៧៧៦ដុល្លារ។ ប្រជាពលរដ្ឋក្រីក្រចំនួន ៥ ០៩១ គ្រួសារនឹងទទួលបានដីសម្រាប់រស់នៅ និងប្រករបរកសិកម្ម (ដាំដុះដំណាំ និងការចិញ្ចឹមសត្វ) ក្នុងខេត្តគោលដៅ ៖ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ក្រចេះ និងត្បូងឃ្មុំ លើផ្ទៃដីសរុប ១៧ ០០០ ហិចតា។

២. គម្រោង LASED III ៖ រយៈពេល (២០២០-២០២៦) ថវិកា ១០៧ លានដុល្លារ (៩៣ លានដុល្លារ កម្ចីពី WB និង ១៤ លានដុល្លារ ថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា)។ ខេត្តគោលដៅ៖ ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលផ្តោតការវិនិយោគលើប្រព័ន្ធធារាសាស្ត្រខ្នាតតូច ផ្តល់សេវាគាំទ្របច្ចេកទេស សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន កសិករទទួលផលសរុប ១៥ ០០០ គ្រួសារ។

៣. គម្រោងពិពិធកម្មកសិកម្ម៖ ថវិកា ១០១,៦៧ លានដុល្លារ (WB ចំនួន ៩១,៦៧ លានដុល្លារ និងរាជរដ្ឋាភិបាល ១០ លានដុល្លារ) រយៈពេល ២០១៩-២០២៤។ ខេត្តគោលដៅ៖ កំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៤ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា១ ម៉ោង មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម