Connect with us

ព័ត៌មានជាតិ

ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក ណែនាំ​ដល់​មន្ត្រី​រដ្ឋបាល​ខណ្ឌ​និង​សង្កាត់ ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ កូ​វីដ​-១៩ ខណៈ​ដែរ​ជំងឺ​នេះ​បា​នប​ម្លែ​ង​ខ្លួន​កាន់តែ​សាហាវ​ជាង​មុន

បានផុស

នៅ

ភ្នំពេញ​ ៖ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក លោក​ម៉ែន សិរី បានធ្វើ​ការណែនាំ​ដល់​មន្ត្រីរដ្ឋបាល​ខណ្ឌទួលគោក​និង​សង្កាត់​ទាំង​១០​ចំណុះ​ឱ្យ​រដ្ឋបាល​ខណ្ឌ​បន្ត​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺកូ​វីដ​-១៩ ខណៈ​ដែរ​ជំងឺ​នេះ បា​នប​ម្លែ​ង​ខ្លួន​កាន់តែ​សាហាវ​ជាង​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​បែបនេះ​របស់លោក​ម៉ែន សិរី បែបនេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣០ របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ នៅ​សាលាខណ្ឌ​ទួលគោក​។

លោក​ម៉ែន សិរី បាន​មានប្រសាសន៍​លើកឡើងថា​ កូ​វីដ​-១៩ គឺជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​បាន​ឆ្លង​រាលដាល​ពេញ​សកលលោក ក្នុង​នោះ​កម្ពុជា ក៏​ជា​ប្រទេស​មួយ ដែល​ទទួលរង​ពី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​ផងដែរ។ បន្ថែម​ពីលើ​នេះ ទៀត កូ​វីដ​-១៩ បាន​បំប្លែង​ខ្លួន​ទៅជា​ដែល​តា ដែល​ជំងឺ​ថ្មី​នេះ​បាន​រាលដាល​ខ្លាំង​ជាង​មុន ហើយ​ចុង​ក្រោយនេះ​ជំងឺ​នេះ​ក៏បាន​បំប្លែង​ថ្មី​មួយទៀត ដែលមាន​លក្ខណៈ​កាច​សាហាវ​ជាង​ជំងឺ​កូ​វីដ​-១៩ ថែម​ទៀតផង។ ដូច្នេះ​ទេ លោក​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជា​មួយនឹង​ការណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុងការ​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទាំង​អស់​គ្នា ដោយ​ត្រូវ អនុវត្ត​ឲ្យ​បាន​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល​ពិសេស​គឺ​អនុវត្ត​ឲ្យ​បាន​នូវ​វិធានការ​៣​កុំ​និង​៣​ការពារ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី។

លោក​ចាន់ បណ្ឌិត អភិបាលរង​ខណ្ឌទួលគោក នៅ​ក្នុង​ឱកាស​នោះ ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឱ្យបាន​ត្រឹមត្រូវ​និង​ច្បាស់លាស់ ដោយហេតុថា ការបិទបញ្ជី​ឈ្មោះ​បោះឆ្នោត​និង​បិទ​បញ្ជី​នៅ​ថ្ងៃ​ទី​៣០​វិច្ឆិកា​នេះហើយ ដូច្នេះ​ទេ លោក​ស្នើ​ឲ្យ​អស់លោក​លោកស្រី​ទាំងអស់​ដែលជា​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការងារ​នេះ ត្រូវ​ពិនិត្យ​បញ្ជី​ឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​បើ​មានការ​ប្ដឹងផ្ដល់​ពី​ប្រជាពលរដ្ឋ​ពី​ការខុស​ឈ្មោះ ខុស​ភេទ នោះ ត្រូវ​សម្រួល​អោយ​គាត់​ទៅតាម​នីតិវិធី ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​អាច​ទទួលយកបាន​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម