Connect with us

ព័ត៌មានជាតិ

ខារ៉ាអូខេ ក្លឹបកម្សាន្ដ ឌីស្កូតែក និងម៉ាស្សា ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ នៅទូទាំងប្រទេស

បានផុស

នៅ

ក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ បានជម្រាបជូនអភិបាលរាជធានី-ខេត្ត ជុំវិញការអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ។ ការអនុញ្ញាតនេះ គឺយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។

ក្រសួងទេសចរណ៍ បានឲ្យដឹងថា រាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងម៉ាស្សា ឡើងវិញ ចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១តទៅ។

ប៉ុន្តែក្រសួងទេសចរណ៍ បានណែនាំថា មុននឹងបើក រដ្ឋបាលរាជធានី-ខេត្ត ត្រូវត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិ របស់មូលដ្ឋានអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងម៉ាស្សា ឲ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារលិខិត ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ និងតាមនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី របស់ក្រសួងទេសចរណ៍ លើមូលដ្ឋាននៃគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល។

ម្យ៉ាងទៀត ក្នុងដំណើរការអនុវត្ត ប្រសិនបើម្ចាស់អាជីវកម្មមិនអនុវត្ត បានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងអាជីវកម្មម៉ាស្សា រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការ ស្របតាមខ្លឹមសារលិខិត ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ របស់ក្រសួងទេសចរណ៍ ឲ្យបានម៉ឺងម៉ាត់។

ក្នុងរយៈពេលជិត ២ឆ្នាំ​​ នៃការរាតត្បាតជំងឺកូវីដ-១៩កន្លងមកនេះ មានអាជីវកម្មជាច្រើន បានជួបប្រទះបញ្ហាប្រឈម និងខ្លះទៀតបានបង្ខំចិត្តបិទទ្វារអាជីវកម្មរបស់ខ្លួនតែម្ដង។ លើសពីនេះទៀត ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ម​ក គឺអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងអាជីវកម្មម៉ាស្សាជាដើម បានផ្អាកដំណើរការនៅទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការរាត​ត្បាត នៃជំងឺកូវីដ-១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម