Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​បាត់ដំបង​ ​ប្រជុំបន្ទាន់​ លើ​បញ្ហា​ទន្ទ្រាន​ដីព្រៃលិចទឹក​ ទំហំជាង ១ ម៉ឺន​ហិកតា​

បានផុស

នៅ

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជា​ប្រធានក្រុមការងារចម្រុះ ទទួលបន្ទុកខេត្តបាត់ដំបង និងលោក សុខ លូ អភិបាល នៃគណៈ​អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា បានដឹកនាំកិច្ចប្រជុំ​ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់នូវការលួចកាប់ព្រៃលិចទឹកនាបឹងទន្លេសាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រុកចំនួន ៤ ក្នុងខេត្តបាត់ដំបង រងការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាបដែលមានផ្ទៃដីសរុបជាង ១ ម៉ឺនហិកតា រួមមាន ស្រុក​មោងឫស្សី ជាង ២ ពាំន់ហិកតា (២,២១៤) ស្រុកសង្កែ មានចំនួន ជាង ៦ ពាន់ហិកតា (៦,១១៤) ស្រុកឯកភ្នំ មានចំនួនជាង ៣ ពាន់ហិកតា (៣,០៥៣) និងស្រុកថ្មគោល មានចំនួន ៨៣៨ ហិកតា។

ក្រុមការងារចម្រុះបានចុះទៅពិនិត្យកន្លែងគោលដៅជាក់ស្តែង ដើម្បីសិក្សាវាយតម្លៃ ដែលក្រុម​ល្មើសបានធ្វើការកាប់ទន្ទ្រាន និងបំផ្លាញដីព្រៃលិចទឹក ស្ថិតនៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាទីតាំងស្ថិតនៅក្នុងតំបន់៣ ហើយតាមការពិនិត្យជាក់ស្តែងឃើញថា ផ្ទៃដីក្រោយពីការកាប់ទន្រ្ទានព្រៃលិចទឹកដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក ក្នុងនោះមាន​ទាំង​គ្រឿងយន្ត ទាំងស្រូវពូជរៀបនឹងសាបព្រោះ គឺជាវត្ថុតាងដ៏សំខាន់។

លោក ប៉ែន សុផល បានណែនាំដល់ក្រុមការងារចម្រុះត្រូវកំណត់យាមការឲ្យបានច្បាស់លាស់ ដើម្បីរកឲ្យឃើញថា ដីទន្ទ្រានទាំងនេះជារបស់អ្នកណា ឬអ្នកនៅពីក្រោយ ស្គាល់ឲ្យបាន​ច្បាស់​លាស់ ចំណែកក្រសួង និងមន្ទីរពាក់ព័ន្ធសូមធ្វើទិន្ន័យឲ្យមានការឯកភាពគ្នាតែមួយ និងត្រូវដាំដើម​ឈើឡើងវិញតាមចំណុចគោលដៅ ឬព្រំប្រទល់ដីលិចទឹកជាដើម៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម