Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញពលរដ្ឋឲ្យថែរក្សាសុខភាព ខណៈរដូវរងាចូលមកដល់​

បានផុស

នៅ

នៅ​ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សាខេត្ត បាន​អ​ញ្ជើ​ញសំណេះសំណាលជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​ផ្តល់​អំណោយ មនុស្សធម៌របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​គ្រួសារ​ដែល​ជួប​ការលំបាកចំនួន​៥៤៥​គ្រួសារ ដែល​រស់នៅក្នុង​សង្កាត់​ទាំង​៤ នៃ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា សម្តេច​ទាំង​ទ្វេតែងតែ​គិត​គូ​ពី​ជីវភាព សុខមាលភាព​របស់ពលរដ្ឋជានិច្ចហើ​យឯកឧត្តមស្នើសុំ​ដល់​បងប្អូនប្រជាពលរដ្ឋ​ខិតខំ​ថែ​រទាំ​សុខភាព​ក្រុមគ្រួសារ​ក្នុង​រដូវរងា​នេះ ហើយ​ត្រូវ​ជំរុញ​ដល់​សមាជិកគ្រួសារ​ត្រូវ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ និង​ចូលរួម​អនុវត្តន៍​វិធាន​ការពារ អនាម័យ៣​កុំ និង៣​ការពារ ឲ្យ​ខ្ជាប់ខ្ជួនដើ​ម្បី​ទប់ស្កាត់ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ ១៩​។

អំណោយមនុស្ស​ធ​ម៌​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន​៖ អង្ករ២៥​គីឡូក្រាម ត្រីខមួយ​យួរ មី​មួយ​កេស ទឹក​ស៊ីអ៊ី​វ​មួយ​យួរ​, អាវ​រងា​មួយ ផងដែរ​៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម