Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​កំពង់ឆ្នាំង​ ត្រៀម​ដាំ​កូន​ឈើ ២ ពាន់​ដើម​លើ​ដី​ដែល​ដក​ហូត​បាន​ជាង ២ ពាន់ ហិកតា

បានផុស

នៅ

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា ដីព្រៃលិចទឹកដែលដកហូតបានពីជនល្មើសមានប្រមាណជាង ២ ពាន់ហិកតា បង្គោលព្រំដីដក​បានប្រមាណ​ជាង ២០០ដើម រុះរើរោងចាំស្រែតាមទីតាំងដីល្មើសសរុប ៥៥ រោង និងត្រៀមដាំកូន​ឈើ​លើ​ផ្ទៃដីដកហូតបាន ចំនួន ២ពាន់ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ២៨ ខែវិច្ឆិកា បានចេញបទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើ​ការ​ទប់​ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹង​ទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។

លោក ជា សុផារ៉ា បានដាក់ចេញវិធានការមួយចំនួន ដោយឱ្យអាជ្ញាធរខេត្ត​ និងក្រុម​ការងារចម្រុះ ត្រូវកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់ និងត្រូវធ្វើការដកហូតដីព្រៃ លិចទឹកដែលរង ការកាប់ ទន្រ្ទានទាំងនោះ យកមករក្សាទុកជារបស់រដ្ឋវិញ និងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់​ចូលមកធ្វើ​ស្រែនៅលើតំបន់ហាមឃាត់នេះជាដាច់ខាតចាប់ពីពេលនេះតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម