Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ពាក្យ «ខ្មែរធ្វើបាន» ចង់គ្របដណ្ដប់ទៅលើដំណើរជាតិរបស់កម្ពុជា តាំងពីដើមរៀងមក

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់មូលហេតុ ដែលនាំឲ្យការដាក់ពាក្យថា «ខ្មែរធ្វើបាន» យ៉ាងធំ នៅជិតផ្លូវជំទាវម៉ៅ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នារសៀលថ្ងៃទី ១ ខែធ្នូនេះ ក្នុងពេលដឹកនាំគណៈប្រតិភូ អញ្ជើញត្រួតពិនិត្យសមិទ្ធផលនានា នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាពិសេសផ្លូវជាង ៣០ខ្សែនៅទីនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញទៅដល់ទីតាំង ដែលដាក់ពាក្យថា «ខ្មែរធ្វើបាន» ហើយដែលជាពាក្យសម្ដេច ណែនាំឲ្យដាក់នាពេលកន្លងមក។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដាក់ពាក្យថា «ខ្មែរធ្វើបាន» នេះ មិនមែនចង់សំដៅដល់រជ្ជកាល ឬក៏ដំណាក់កាល ដែលសម្ដេចដឹកនាំប្រទេសនោះទេ។ ប៉ុន្តែសម្ដេច ចង់គ្របដណ្ដប់ទៅលើដណើរជាតិរបស់កម្ពុជា តាំងពីដើមរៀងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា «គឺខ្មែរធ្វើបានជានិច្ច ខ្មែរធ្វើអង្គរវត្ត ខ្មែរធ្វើព្រះវិហារ ខ្មែរធ្វើប្រាង្គប្រាសាទ ខ្មែរកសាងទឹកដីនេះ ដូច្នេះនេះគ្រាន់តែផ្នែកមួយដ៏តូច នៃអ្នកជំនាន់ក្រោយតែប៉ុណ្ណោះ ដែលខ្ញុំដាក់នេះ មិនមែនសំដៅលើកកម្ពស់តួនាទីរបស់ខ្ញុំ ឬគណបក្សប្រជាជន ឬក៏រាជរដ្ឋាភិបាលបច្ចុប្បន្នទេ ក៏ប៉ុន្តែខ្ញុំចង់គ្របដណ្ដប់ន័យទាំងអស់ ដែលខ្មែរធ្វើបានតាំងពីពេលមុន រហូតមកដល់ពេលនេះ ហើយពីនេះទៅមុខ ខ្មែរក៏នៅតែធ្វើបានទៀត នៅពេលដែលខ្មែរមានឱកាស គឺខ្មែរធ្វើបានទាំងអស់»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា នេះគ្រាន់តែសំដៅលើផ្នែកមួយ នៃទីតាំងនៅខេត្តព្រះសីហនុប៉ុណ្ណោះ តែអ្វីដែលសំខាន់ គឺគ្របដណ្ដប់នៅទូទាំងប្រវត្តិសាស្រ្ដរបស់កម្ពុជា ដែលជាមោទនភាពជាតិ ដូនតារបស់យើង បានបន្សល់ទុកនូវប្រាង្គប្រាសាទ នូវរបស់ដែលមានតម្លៃច្រើនណាស់ សម្រាប់ប្រទេសជាតិ របស់យើង។ រីឯយើង គ្រាន់តែជាអ្នកបន្ត ហើយមកកសាង នៅទីនេះ ដោយមានការពុះភ្នំ ដើម្បីធ្វើផ្លូវ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា «អញ្ចឹងខ្មែរធ្វើបាន គឺធ្វើពិត ហើយមិនមែនគ្រាន់តែមួយដំណាក់កាលចុងក្រោយនេះទេ ប៉ុន្តែគ្របដណ្ដប់ទូទាំងដំណាក់ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីដើមដល់ចប់»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម