Connect with us

ព័ត៌មានជាតិ

បង្ហាញ​អត្តសញ្ញាណ​មនុស្សទាំង​ ១៣ នាក់ ស្ម័គ្រ​ចិត្ត​ប្រគល់​ដីព្រៃលិច​ទឹក​ជាង ២ ពាន់​ហិក​តា​មក​ឱ្យ​រដ្ឋវិញ​

បានផុស

នៅ

បន្ទាប់ពីបញ្ជាឱ្យបង្ក្រាបការលួចកាន់កាប់ដីព្រៃលិចទឹក របស់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីនៃកម្ពុជា មានមនុស្សចំនួន ១៣ នាក់ បានស្ម័គ្រចិត្តប្រគល់ដីព្រៃ​លិចទឹកសរុប ជាង ២ ពាន់ហិកតា (២០៥៨.៥) មក​ឱ្យរដ្ឋគ្រប់​គ្រង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា អ្នកទាំង ១៣ នាក់ បានសារ​ភាពកំ​ហុស ព្រមទាំងប្រគល់ដីមកឱ្យរដ្ឋគ្រប់គ្រងវិញ ដោយគ្មានលក្ខខណ្ឌ។

អ្នកដែលកាន់កាប់ដីព្រៃលិចទឹក ២០៥៨ ហិកតារួមមាន៖

១. លោក ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងចំនួន ៦៧៥ ហិកតា

២. លោកវរសេនីយ៍ទោ កែវ ណារុន នាយកខុទ្ទកាល័យ មានចំនួន ៣២ ហិកតា

៣. លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្ត មានចំនួន ២៥ ហិកតា

៤. លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង មានចំនួន ៦០ ហិកតា

៥. លោក គង់ ស៊ីម ជាប្រជាជនមានចំនួន ២០០ ហិកតា

៦. លោក ស៊ន បូរិន មន្ត្រីចូលនិវត្ត មានចំនួន ២៥ ហិកតា

៧. លោក នូ ដេត ប្រជាជន មានចំនួន ៨៩ ហិកតា

៨. លោក ឡុង សុខេង ប្រជាជន មានចំនួន ៤០០ ហិកតា

៩. លោក ស៊ិន ប៉ូលីន ប្រជាជនមានចំនួន ២៦០ ហិកតា

១០. លោក សៅ ស៊ុយ អតីតស្មៀនឃុំច្រណូក មានចំនួន ៣០ ហិកតា

១១. លោក សែប សីវតធី ប្រជាជន ចំនួន ១៧៥ ហិកតា

១២. លោក ស្រី ងួន គឹមឃួន ប្រជាជន មានចំនួន ៧៥.៥០ ហិកតា

១៣. លោកស្រី ប៉ូ ចំរ៉ុង ប្រជាជនមានចំនួន ៣០ ហិកតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម