Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​អនុញ្ញាត​ឲ្យ​បើក​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​សេវា​ថែទាំ​កុមារ​ឡើងវិញ

បានផុស

នៅ

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​សេវា​ថែទាំ​កុមារ សម្រាប់​កុមារ​មាន​អាយុ​ចាប់ពី​៥​ឆ្នាំ​ឡើង នៅ​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ចាប់ពី​ថ្ងៃនេះ​តទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បានឱ្យដឹង​នៅក្នុង​សេចក្តីជូនដំណឹង​ចុះ​នៅ​ល្ងាច​ថ្ងៃទី​០១​ធ្នូ​នេះ​ថា​ បន្ទាប់ពី​គ្រឹះស្ថាន​បឋមសិក្សា មធ្យមសិក្សា និង​ឧត្តមសិ​ក្សា​ភាគច្រើន ទាំង​សាធារណៈ និង​ឯកជន បាន​បើក​ដំណើរការ​ឡើងវិញ​ដោយ​រលូន និង​ពុំ​មាន​ហេតុការណ៍​អ្វី​កើតឡើង​គួរ​កត់សម្គាល់ ពាក់ព័ន្ធ​នឹង​សុខភាព របស់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស និង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​គ្រឹះស្ថានសិក្សា ព្រមទាំង​ទទួល បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ក្រសួង​សម្រេច​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​សេវា​ថែទាំ​កុមារ សម្រាប់​កុមារ មាន​អាយុ​ចាប់ពី ៥ ឆ្នាំ ឡើង នៅ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ទទួល​បាន​សេចក្តី​ជូនដំណឹង​នេះ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន បុគ្គលិក​អប់រំ អាជ្ញាធរ​ដែនដី មាតាបិតា អ្នកអាណាព្យាបាល សូម​ចូលរួម​សហការ​អនុវត្ត ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម