Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០១៩ ជនមាន​ពិការភាព​ ២ ៨៦០ នាក់ ចូល​បម្រើ​ការងារ​រដ្ឋ

បានផុស

នៅ

ក្នុង​សារលិខិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​លើក​ឡើង​ថា នៅ​ឆ្នាំ ២០១៩ ជន​មាន​ពិការភាព​​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​ស្ថាប័ន​រដ្ឋ​ចំនួន ៤០ មាន​ចំនួន ២៨៦០ នាក់ ក្នុង​នោះ​ស្រ្តី​មានចំនួន ៧៨៩ នាក់​ និង​ជន​មាន​ពិការភាព​ធ្ងន់ធ្ងរ​ចំនួន ១៥៥៧ នាក់។

ដោយ​ឡែក​វិស័យ​ឯកជន មាន​ធនគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ក្រសួង​សង្គមកិច្ច​ដែល​ធ្វើ​ការ​សាកល្បង​នៅរាជធានីភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​សៀមរាប លើ ១០២ អង្គភាព មាន​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​ចំនួន ៣៧៩២ នាក់ ស្រ្តី​ ២១៦២ នាក់ សរុប​ទាំង​ស្ថាប័នរដ្ឋ​និង​ឯកជន​ទូទាំង​ប្រទេស​មាន​ចំនួនជន​មាន​ពិការភាព ៦ ៦៥២ នាក់។

រាជរដ្ឋាភិបាល មាន​ចក្ខុវិស័យ​និង​ផែនការ​យុទ្ធសាស្រ្ត​ឆ្នាំ​២០១៩-២០២៣ ដោះស្រាយ​ជូន​ជន​មានពិការភាព​ក្នុង​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​លើក​កម្ពស់​កំណើន​ការងារ​សមស្រប ការ​ពង្រឹង​ពង្រីក​អាជីព និង​មុខ​របរ និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ ជំនាញ​ វិជ្ជាជីវៈដើម្បី​បង្កើន​ជីវភាព​រស់នៅ​បាន​សមរម្យ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម