Connect with us

ព័ត៌មានជាតិ

សៀវភៅ “​កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​” ទទួល​បាន​ជ័យលាភី​ជា “​សៀវភៅ​មុខម្ហូប​អាស៊ី​ដែល​ល្អផ្តាច់គេ​” នៅ​ទីក្រុង​ប៉ារីស

បានផុស

នៅ

សៀវភៅ​មុខម្ហូប កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ (The Taste of Angkor) ត្រូវបាន​ជ្រើសរើស​ជា “​សៀវភៅ​មុខម្ហូប​អាស៊ី​ដ៏​ល្អផ្តាច់គេ​” (The Best Asian Cookbook) ក្នុង​កម្មវិធី​តាំងពិព័រណ៍ Gourmand World Cookbook Award 2021 ដែល​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀវភៅ​កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស នៅ​យប់​ថ្ងៃទី​០១ ខែធ្នូ​នេះ​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង សៀវភៅ​មុខម្ហូប កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ (The Taste of Angkor) ត្រូវបាន​ជ្រើសរើស​ជា “​សៀវភៅ​មុខម្ហូប​អាស៊ី​ដ៏​ល្អផ្តាច់គេ​” (The Best Asian Cookbook) ក្នុង​កម្មវិធី​តាំងពិព័រណ៍ Gourmand World Cookbook Award 2021 ដែល​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១​។

កម្មវិធី Gourmand World Cookbook Award ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​លោក Edouard Cointreau ក្នុង​គោលបំណង​លើកស្ទួយ និង​ផ្សព្វផ្សាយ​វប្បធម៌​ម្ហូបអាហារ​ទូទាំង​សកលលោក​។ នៅក្នុង​ឆ្នាំ​២០២១​នេះ មានការ​ចូលរួម​ពី​ប្រទេស​ចំនួន​១៩៨ ដោយមាន​សៀវភៅ​សរុប​ចំនួន ៤០០០​ក្បាល ដែល​ត្រូវបាន​ជ្រើសរើស​មក​ប្រកួតប្រជែង​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។​

​ក្រសួងការបរទេស​បាន​បន្តថា សៀវភៅ​កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្របតាម​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ ដែល​បានប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​។ សៀវភៅ​នេះ​បានជ្រើសរើស​សម្រិតសម្រាំង​យកមុខ​ម្ហូប និង​បង្អែម​ខ្មែរ​ចំនួន​៣៨​មុខ ដោយ​ណែនាំ​ពី​វិធី​ចម្អិន​ងាយៗ និង​បានបង្ហាញ​ពី​គន្លឹះ​នៃ​ការជំនួស​គ្រឿងផ្សំ​របស់​ខ្មែរ​មួយចំនួន​ដែល​ងាយស្រួលរ​កនៅ​បរទេស ព្រមទាំង​បាន​រំលេច និង​ផ្សព្វផ្សាយ​ពី​ផលិតផល​កម្ពុជា ដូចជា ម្រេច​កំពត អង្ករ​ផ្កាម្លិះ និង​ស្ករត្នោត​។

ការ​ទទួលបាន​ពានរង្វាន់ “​សៀវភៅ​មុខម្ហូប​អាស៊ី​ដ៏​ល្អផ្តាច់គេ​” នាពេលនេះ​គឺជា​មោទនភាព​ជាតិ និង​ជា​សមិទ្ធផល​ដ៏​ត្រចះត្រចង់​ថ្មី​មួយទៀត​របស់​ព្រះរាជា​ណា ចក្រ​កម្ពុជា​ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ ប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​ការ​ជំរុញ​វិស័យ​ការទូត​ម្ហូបអាហារ​សំដៅ​ផ្សព្វផ្សាយ​ឱ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែច្បាស់​ពី​កេរ្ដិ៍​ដំណែល និង​ប្រណីតភាព​នៃ​សិល្បៈ​ម្ហូប​ខែ្មរ​ដែលជា​អត្តសញ្ញាណ​នៃ​អរិយធម៌ ដ៏​វិសេសវិសាល​របស់​កម្ពុជា​។

គួរ​បញ្ជាក់​ថា ពានរង្វាន់​ហ្គ័​រម៉ង់ នេះ​ត្រូវបានគេទទួលស្គាល់​ថា​ជា ពានរង្វាន់​អូ​ស្ការ សម្រាប់​វិស័យ​ម្ហូបអាហារ​។ ការលើកតម្កើង​វិស័យ​ការទូត​ម្ហូបអាហារ​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ ដែលមាន​គោលដៅ​លើកស្ទួយ​កិត្យានុភាព​ជាតិ និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ឈានទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។​

​ទន្ទឹមនេះ សៀវភៅ​មុខម្ហូប​កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ រួមជាមួយ​ផលិតផល និង​ម្ហូប​ខ្មែរ ជាច្រើន​មុខ​ផ្សេងទៀត ក៏ត្រូវ​បានដាក់​បង្ហាញ និង​ដាក់​ជា​គំរូ​ជូន​អ្នកទស្សនា​ភ្លក់​រសជាតិ នៅតាម​បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភពលោក​ដោយ​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស ក្នុង​នោះ​រួមមាន ប្រទេស​ចិន ប្រទេស​ម៉ាឡេស៊ី ប្រទេស​ស៊ុយអែត ប្រទេស​កូរ៉េ ជាដើម​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២៣ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣៧ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៤០ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ៤១ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម