Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជាចង់ធ្វើផ្លូវថ្នល់ដោយខ្លួនឯង មិនចង់ជំពាក់អ្នកណា១រៀលឡើយ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា រដ្ឋាភិបាលកម្ពុជាចង់ធ្វើផ្លូវ ធ្វើថ្នល់ ដោយខ្លួនឯង ដោយមិនចង់ជំពាក់អ្នកណា១រៀលឡើយយកធ្វើផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជា។ សម្តេចបានអះអាងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចតេជោ ផ្លូវទាំង៣៧ខ្សែនៅក្នុងក្រុងព្រះសីហនុនេះ គឺធ្វើឡើងដោយអ្នកបច្ចេកទេសខ្មែរ ប្រើប្រាស់ខ្មែរសុទ្ធសាធ ដោយមិនមានជំនួយថវិកា និងជំនួយបច្ចេកទេសធំដុំពីប្រទេសណាមួយនោះទេ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនចង់ទៀតឡើយការទទួលជំនួយបច្ចេកទេសពីបរទេស ឬស្ថាប័នណាមួយ ដោយហេតុថា កន្លងមក អ្នកផ្តល់ជំនួយបច្ចេកទេសតែងតែយកអ្នកជំនាញបច្ចេកទេសពីប្រទេសខ្លួនមក ពោល គឺប្រៀបដូចជាការរកការងារជូនពលរដ្ឋរបស់ពួកគេយ៉ាងដូច្នេះដែរ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម