Connect with us

ព័ត៌មានជាតិ

វិមានឯករាជ្យខេត្តកំពង់ចាម ប្រើ​រយៈ​ពេល ១ ឆ្នាំ សាងសង់​ឲ្យ​រួច​រាល់

បានផុស

នៅ

វិមានឯករាជ្យនៅខេត្តកំពង់ចាមនឹងត្រូវចាប់ផ្ដើមសាងសង់ នៅថ្ងៃទី៦ ខែធ្នូខាងមុខនេះដោយប្រើរយៈពេលនៃការសាងសង់ឱ្យរួចរាល់ក្នុងរយៈពេល១ឆ្នាំ។

ថ្លែងកិច្ចប្រជុំត្រួតពិនិត្យគម្រោងសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ធ្នូ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា វិមានឯករាជ្យខេត្តកំពង់ចាមគ្រោងចាប់ដំណើរការសាងសង់នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយនឹង​ចប់​រួចរាល់​ក្នុង​រយៈពេលមួយឆ្នាំជាកំហិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសាងសង់វិមានឯករាជ្យខេត្តនេះដើម្បីរំឭកដល់ថ្ងៃអនុស្សាវរីយ៍ ៩វិច្ឆិកា ដែលជាថ្ងៃប្រារព្ធទិវាឯករាជ្យជាតិ និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ដោយបានជ្រើសរើសយកទីតាំងសាងសង់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ម្យ៉ាងទៀតមានបំណងទុកជាសម្បត្តិវប្បធម៌ទេសចរណ៍គឺ សំដៅទៅលើទីក្រុងស្អាត និងប្រវត្តិសាស្រ្តសំដៅទៅលើខួបកំណើតនៃកងយោធពលខេមរភូមិន្ទដែលជាស្នាព្រះហស្ដរបស់ព្រះរមរតនកោដ្ឋព្រះបាទ នរោត្ដម សីហនុ ដែលព្រះអង្គ បានដណ្ដើមឯករាជ្យបានពីអាណានិគមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

បើតាមលោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាមបានបញ្ជាក់ថា ទីតាំងដែលសម្រេចសាងសង់វិមានឯករាជ្យ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ មាត់ច្រកចូលទៅកាន់សាលាគរុកោសល្យ ខេត្តកំពង់ចាម ។

ការសាងសង់វិមានឯករាជ្យនេះ មានការសាងសង់ពង្រីកផ្លូវជាតិឱ្យបានធំទូលាយ ចាប់ពីចំណុចនាគព័ន្ធ រហូតមកដល់ចំណុចទន្លេអុំ ដើម្បីបង្កើនសោភ័ណភាព នៃចំណុចវិមានឯករាជ្យឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ប្រជាពលរដ្ឋមកកម្សាន្តផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម