Connect with us

ព័ត៌មានជាតិ

មក​ដឹង​តម្លៃ​ទឹកឃ្មុំ សហគមន៍ចិញ្ចឹមឃ្មុំក្នុងឃុំសំឡូត

បានផុស

នៅ


ខេត្តបាត់ដំបង÷ ក្រៅពីរកបានកម្រៃសេដ្ឋកិច្ចគ្រួសារទឹកឃ្មុំក៏មានគុណប្រយោជន៍យ៉ាងសំខាន់ ដែលប្រជាជនខ្មែរតែងនិយម​យកប្រើប្រាស់លាយធ្វើជាឱសថសម្រាប់ព្យាបាលជម្ងឺមួយចំនួន។

លោកឌុច ម៉េង ប្រធានសហគមន៍ចិញ្ចឹមសត្វឃ្មុំក្នុងឃុំសំឡូត ខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា សហគមន៍ចិញ្ចឹមសត្វឃ្មុំរបស់​លោកបង្កើតបាន៣ឆ្នាំហើយរហូតមកដល់បច្ចុប្បន្ន។ បើទោះបីការចិញ្ចឹម មានការប្រឈមនឹងបញ្ហាខ្លះៗក៏​មិនដែលខាតដែរ តែងតែ​ផ្តល់លទ្ធផលបានល្អប្រសើរសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចក្នុងសហគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករ​រូប​នេះ​បាន​បញ្ជាក់​ពី​តម្លៃ​ទឹកឃ្មុំ​ក្នុង១លីត្រលក់បាន៦មុឺនរៀល។ ក្នុង១ធុងចិញ្ចឹមដាក់បានចាប់ពី ៩ ទៅ ១០ ផ្លឹតហើយបានប្រមូលផលរៀងរាល់កន្លះខែម្តង។ យ៉ាងហោចណាស់ក្នុង​១​ធុង​ផ្តល់ទឹកបានចំនួន ៣លីត្រឡើងទៅ ។

លោកបន្តថា ផលដែលឃ្មុំបានផ្តល់ទឹករបស់វានៅរៀងរាល់កន្លះខែម្តងគឺក្នុងរដូវប្រាំង។ រីឯរដូវវស្សាវាផ្តល់ផលយឺតជាងរដូវប្រាំងហើយគុណភាពក៏ខុសគ្នាដែរ ដោយសាររដូវវស្សាសំបូរទឹកច្រើនធ្វើឲ្យទឹកមានសភាពរាវ និងមិនសូវមានរសជាតិផ្អែមចាស់ដូចក្នុងរដូវប្រាំងនោះទេ។

ចំពោះបញ្ហាប្រឈមកសិករ​ចិញ្ចឹម​ឃ្មុំ​រូបនេះ​ប្រាប់​ថា​ បណ្តាលមកពីកសិករប្រើប្រាស់ថ្នាំពុលបាញ់សម្លាប់សត្វល្អិតនៅតាមចម្ការតាង៉ែន ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតសត្វឃ្មុំ ខណះការចិញ្ចឹមលោកមិនបានប្រើចំណីដែលផលិតនោះទេគឺយករសជាតិពីធម្មជាតិពិតៗ ទើបអ្នកយកទៅប្រើប្រាស់មានប្រសិទ្ធិភាពលើសុខភាព។

លោកបញ្ជាក់ថា ការចិញ្ចឹមសត្វឃ្មុំអ្នកខ្លះគេផលិតជាចំណីដែលមានដូចជានាំចូលលំអងឃ្មុំពីប្រទេសចិន ដើម្បីមកផ្សំជាចំណីឬយកសណ្តែសៀងកិនឲ្យម៉ដ្ឋ ឬយកចំណីកូនជ្រូកដាក់លាយជាមួយស្ករស ដើម្បីឲ្យសត្វឃ្មុំក្រេបតែសម្រាប់​សហគមន៍​លោកមិនប្រើចំណីខាងលើនេះទេ។

លោកថាការចិញ្ចឹមឃ្មុំយកទឹកចេញពីធម្មជាតិចម្រុះនេះហើយ ធ្វើឲ្យទីផ្សារបស់លោកមានដំណើរការល្អមិនដែលខាតបង់នោះទេ បើទោះបីមានបញ្ហាប្រឈមមួយចំនួន ក៏​សហគមន៍​នៅតែរកកម្រៃសេដ្ឋកិច្ចក្នុងសហគមន៍បានល្អប្រសើរក្នុងរយះពេល​៣ឆ្នាំមកនេះ។

កសិករ​រូប​នេះ​ក៏​ប្រាប់​បន្ថែម​ថា នឹងបង្កើនទំហំនៃការចិញ្ចឹមនេះបន្ថែមទៀតទៅតាមលទ្ធភាពនាពេលខាងមុខ៕

អត្ថបទ៖​ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម