ព័ត៌មានជាតិ
អាជ្ញាធរកំពង់ធំ ចុះត្រួតពិនិត្យការទន្ទ្រានដីព្រៃលិចទឹក ខណៈខេត្តផ្សេងទៀត ដកហូតដីមកវិញបន្តបន្ទាប់
អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នេះ បានដឹកនាំក្រុមការងារចុះពិនិត្យភូមិចាស់របស់ប្រជាពលរដ្ឋក្នុងតំបន់២ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីពិនិត្យ និងស្រាវជ្រាវទប់ស្កាត់ការទន្ទ្រានដីព្រៃជុំវិញបឹងទន្លេសាប។
លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី ខេត្តកំពង់ធំ ប្រាប់កម្ពុជាថ្មីថា ក្រុមការងារខេត្តបែងចែកជាច្រើនក្រុម កំពុងចុះសិក្សាស្រាវជ្រាវ ករណីទន្ទ្រានដីព្រៃលិចទឹកនៅជាប់បឹងទន្លេសាប។ លោកមិនទាន់មានទិន្ន័យជាក់លាក់ ពីការលួចកាន់កាប់ខុសច្បាប់នោះទេ ខណៈដែលខេត្តកំពង់ធំមានផ្ទៃដីជាប់បឹងទន្លេសាបប្រមាណ ២០ ម៉ឺនហិកតា។
លោក អេង ហ៊ី អ្នកនាំពាក្យរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ក្រុមការងារចម្រុះរបស់រដ្ឋាភិបាលបានចុះស្រាវជ្រាវបទល្មើសទន្ទ្រានដីព្រៃលិចទឹក នៅបឹងទន្លេសាបបានចំនួន ២ ខេត្ត គឺនៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ខណៈខេត្តផ្សេងៗដែលនៅជាប់បឹងទន្លេសាបអាជ្ញាធរកំពុងបន្តចុះស្រាវជ្រាវ។ លោកប្រាប់ថា លោកមិនទាន់មានទិន្ន័យជាក់លាក់ជុំវិញករណីទន្ទ្រានដីព្រៃលិចទឹកនៅឡើយនោះទេ។
នៅខេត្តកំពង់ឆ្នាំង អាជ្ញាធរបានដកហូតដីជាង ២ ពាន់ហិកតា ស្ថិតនៅតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង យកមកគ្រប់គ្រងវិញ។
ចំណែកឯខេត្តបាត់ដំបង អាជ្ញាធរបានរកឃើញការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាបចំនួន ២៩ទីតាំង សរុបផ្ទៃដី ស្មើជាង ១ ម៉ឺនហិកតា (១២.២២១) ក្នុងស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។
ទិន្ន័យបឋមពីអាជ្ញាធរខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ផ្ទៃដីកាប់ទន្ទ្រានព្រៃលិចទឹក ប្រមាណ ១៥.០០០ ម៉ឺនហិកតា ដែលរងការទន្ទ្រាន និងដកហូតយកមកគ្រប់គ្រងវិញ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង