Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ រកចំណូលបានជាង១៥​លានដុល្លារ ពីការលក់ផ្លាកលេខពិសេស

បានផុស

នៅ

រយៈពេល១១ខែគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបានជាង១៥លានដុល្លារ ពីការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងផ្លាកពិសេសរាជធានី-ខេត្ត។ ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងមានផែនការសកម្មភាពក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការលក់លេខពិសេសផ្ទាល់ខ្លួន ដើម្បីជំរុញការយល់ដឹងបន្ថែមអំពីលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជាលេខពិសេសចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលនៅតាមរាជធានី-ខេត្តផងដែរ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានឲ្យដឹងថា សមិទ្ធផលការងារសម្រេចបានទាក់ទងនឹងការងារផ្សព្វផ្សាយព័ត៌មានបានយ៉ាងទូលំទូលាយ ធ្វើឲ្យប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនកាន់តែមានភាពល្អប្រសើរ​ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសមណ្ឌលប្រឹក្សាយោបល់សេវាសាធារណៈ បានឆ្លើយតបផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា។

លោកបន្តថា ដើម្បីជំរុញការយល់ដឹងបន្ថែមអំពីលេខពិសេសផ្ទាល់ខ្លួនក៏ដូចជាលេខពិសេសចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលនៅតាមរាជធានី-ខេត្ត ក្រសួងក៏មាន ផែនការសកម្មភាពក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការលក់លេខពិសេសផ្ទាល់ខ្លួន ជាពិសេសការអញ្ជើញក្រុមហ៊ុនឱ្យធ្វើការជាមួយ ដើម្បីការផ្សព្វផ្សាយ និងយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធ DIGITAL ការប្រារព្ធខួបពីរឆ្នាំនៃការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដតាមបណ្ដារាជធានី-ខេត្ត ជាដើម។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបានពីការលក់លេខពិសេសសម្រាប់រថយន្តគ្រួសារ រថយន្តធុនស្រាល និងផ្លាកលេខពិសេសផ្ទាល់ខ្លួនសរុបប្រមាណ ១៦ លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម