Connect with us

ព័ត៌មានជាតិ

វិនិយោគគិនបរទេសមិនទាន់ចូលកម្ពុជាតែការចរាចរណ៍វិស័យអចលនទ្រព្យក្នុងស្រុកកើនឡើង

បានផុស

នៅ

រយៈពេលមួយខែ(វិច្ឆិកា) ក្រោយបើកសង្គមសេដ្ឋកិច្ចឡើងវិញ វិស័យអចលនទ្រព្យកម្ពុជា ចាប់ផ្តើមមានសន្ទុះកើនឡើងជាបណ្តើរៗហើយ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់កម្ពុជាថ្មីថា«ពាក់ព័ន្ធជាមួយនឹងស្ថានភាពការបើកប្រទេសឡើងវិញ យើងឃើញចរន្តនៃវិនិយោគគិននៅកម្ពុជា ពិសេសរាជធានីភ្នំពេញធ្វើដំណើរឡើងវិញ…ហើយពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ យើងឃើញថា ពលរដ្ឋបានដើរពិនិត្យមើលគម្រោង មើលឱកាសនៅក្នុងការវិនិយោគលើវិស័យនេះ ក៏ចាប់ផ្តើមធ្វើដំណើរបន្តិចម្តងៗ ដែលនេះជាសញ្ញាល្អមួយក្នុងការរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ច្រឹក សុខនីម បានបញ្ជាក់ថា ផ្នែកដែលកំពុងមានការចាប់អារម្មណ៍ច្រើននៅក្នុងវិស័យនេះ គឺដីសម្រាប់ធ្វើលំនៅដ្ឋាននៅជាយក្រុង និងគម្រោងលំនៅដ្ឋានដែលមានស្រាប់។

ពាក់ព័ន្ធនឹងវិនិយោគគិនមកពីក្រៅប្រទេស ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងថា នៅមិនទាន់មាននៅឡើយ ពោលគឺមានតែអ្នកវិនិយោគបរទេសដែលកំពុងនៅក្នុងស្រុកចាស់ប៉ុណ្ណោះ។ មិនទាន់មានវិនិយោគគិនបរទេស ក៏ព្រោះតែប្រទេសកម្ពុជាបើកទូលាយ ប៉ុន្តែប្រទេសនៅក្នុងតំបន់អាស៊ានមិនទាន់បើកទូលាយនៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ច្រឹក សុខនីម។

ទោះយ៉ាងណា លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំក្រោយៗទៅវិស័យអចលនទ្រព្យនឹងកាន់តែប្រសើរឡើង ដោយសារតម្រូវការក្នុងការប្រើប្រាស់មាន​កំណើនខ្ពស់។ លើសពីនេះទៀត អ្នកជំនាញអចលនទ្រព្យរូបនេះ បានសង្កត់ធ្ងន់ថា ការគាំទ្រគោលនយោបាយពីរដ្ឋាភិបាល និងការចូលរួមផ្តល់ហិរញ្ញប្បទានពីវិស័យធនាគារនឹងជួយឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែរឹងមាំ។

វិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំ ២០២២ ខាងមុខ ដោយសារលំហូរទុនវិនិយោគពីបរទេស និងកំណើនតម្រូវការអចលនវត្ថុមានតម្លៃទាប និងមធ្យម នៅក្នុងស្រុក។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការកើននេះគឺស្របតាមនិន្នាការសកល និងសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានព្យាករថា នឹងអាចងើបឡើងវិញក្នុងកំណើនទាប ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២។ លោករដ្ឋមន្រ្តីថ្លែងបែបនេះ នៅក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» កាលពីចុងខែ វិច្ឆិកា។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ដូច្នេះថា «ទោះបីប្រឈមនឹងបញ្ហានានា បង្កឡើងដោយវិបត្តិកូវីដ១៩ក្តី វិស័យអចលនទ្រព្យ នៅបន្តមានសក្តានុពលខ្ពស់ និងមានតម្លៃទាបសមរម្យសម្រាប់ការវិនិយោគបើប្រៀបធៀប នឹងប្រទេសជិតខាង»៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម