អភិបាលរាជធានី ជំរុញមន្ត្រីជំនាញសិក្សាលើកជាគម្រោងជួសជុលហេដ្ឋា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អភិបាលរាជធានី ជំរុញមន្ត្រីជំនាញសិក្សាលើកជាគម្រោងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ក្រោយទឹក​ជំនន់ព្រែកត្នោតស្រកចុះ​

បានផុស

នៅ

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ លោក ​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​សិក្សា​និង​លើក​ជា​គម្រោង​ដើម្បី​ធ្វើការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធដូចជា​ផ្លូវ ស្ពាន បណ្ដាញ​លូ​ជាដើម​ឡើងវិញ ក្រោយ​ពី​ទឹកជំនន់​ព្រែក​ត្នោត​បាន​គំរាមកំហែង​និង​ធ្វើអោយ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​កាលពី​១​ខែ​មុននេះ និង​ដើម្បី​បង្ការ​ទប់ស្កាត់​កុំអោយ​មានការ​គម្រាមកំហែង​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ​នៅ​​ឆ្នាំក្រោយៗ​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ​បែបនេះ​របស់លោក ​ឃួ​ង ស្រេង​ បានធ្វើ​ឡើងខណៈ​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង ប្រឡាយ លូ និងផ្លូវ​មួយចំនួន​នៅតាម​ដងស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​ធ្នូ​ ឆ្នាំ២០២១​នេះ​។​

លោក​ ឃួ​ង ស្រេង បាន​ចុះ​ពិនិត្យមើល​ស្ថានភាពការដាក់​លូ​នៅ​ផ្លូវ​បេតុង​ចូលទៅ​បឹង​តា​ម៉ា​ត ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ម័​រ​ និង​ភូមិ​សំបួរ សង្កាត់​ដង្កោ​។ ជុំវិញ​ការចុះពិនិត្យ​ទីតាំង​នេះ លោកអភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​ស្ថាបនាលូ​ជាមុនសិន ដើម្បី​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​ខាងលើ ។ គិត​ត្រឹម​ថ្ងៃទី​០២ ខែធ្នូ​នេះ បើតាម​មន្ត្រី​ជំនាញ​ថា ការដាក់​បណ្តាញ​លូ នៅ​ផ្លូវ​បេតុង​ចូលទៅ​បឹង​តា​ម៉ា​ត​នេះ ការងារដាក់លូទំហំ​១​ម៉ែត្រ​កន្លះ​x២​ម៉ែត្រ បាន​ប្រវែង​៤៥០​ម៉ែត្រ ក្នុង​ប្រវែង​សរុប​៧២៩​ម៉ែត្រ ស្មើ​៦០%​ហើយ​។ ចំពោះ​កា​ងារ​ដាក់លូ ទំហំ​១​ម៉ែត្រ ក្រុម​ការងារ​ដាក់លូ​បាន​ប្រវែង​១៩០​ម៉ែត្រ​/៩៩៦​ម៉ែត្រ ស្មើនឹង​១៥%​។

បន្តម​កទៀត លោក ​ឃួ​ង ស្រេង ក៏បាន​ចុះ​ពិនិត្យស្ថានភាពប្រឡាយ​ជើងឯក ស្ថិតនៅ​ក្នុងភូមិ​គំ​រៀង ក្នុង​សង្កាត់​ព្រៃវែង​។ ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ដោះ​ទឹក​ចេញពី​ផ្លូវជាតិ​លេខ​៣​ចូលមក​បឹង​ជើងឯក ដែលមាន​ប្រវែង១២​គីឡូម៉ែត្រ។ ពាក់ព័ន្ធ​នឹង​ប្រឡាយ​នេះ លោក​ ឃួ​ង ស្រេង ​បានស្នើ​អោយមន្ត្រី​ជំនាញ​លើក​ជា​គម្រោង​ដើម្បី​ស្ថាបនា​ស្ពាននៅក្នុង​ភូមិ​កំរៀង​សង្កាត់​ព្រៃវែង​នេះ ដោយ​ដាក់​ទ្វា​រទឹក​ផងដែរ​។​ ប្រឡាយ​នេះ​ជា​គម្រោង​និង​ធ្វើការ​ស្ដារ អោយបាន​ទទឹង​ពី​១៥​ទៅ​១៦​ម៉ែត្រ​។ បន្ត​ពីនេះ​ទៀត​លោក ​ឃួ​ង ស្រេង​ ក៏បានចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​មួយចំនួនទៀត​នៅតាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត​ផងដែរ ដោយ​ផ្លូវ​ទាំងនេះ ត្រូវតែ​ធ្វើការ​ជួសជុល​ឡើងវិញ​និង​ស្ថាបនា​អោយបាន​ធំ​និង​ខ្ពស់ជាង​មុន​។​

លោក​ ឃួ​ង ស្រេង បាន​បញ្ជាក់ថា ស្ថានភាព​ទឹក​ព្រែក​ត្នោត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កម្ពស់​ទឹក​ចេះតែ​កើន​ឡើងដោយសារ​មានការ​អភិវឌ្ឍ​ច្រើន​នៅតាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត ដែល​ធ្វើ​ឲ្យ​ទឹក​ហូរ​ចូលមក​ទឹកស្ទឹង​ព្រែក​ត្នោត​តែមួយ ដូច្នេះហើយ​ទើប​កំពស់​ទឹក​កើន​ឡើងជា​លំដាប់​។ ដោយហេតុ​នេះហើយ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​លើក​ជា​ទំនប់​តាម​បណ្ដោយ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​នេះ ឲ្យ​បាន​ខ្ពស់ជាង​មុន​ធ្វើយ៉ាងណា​ទប់ស្កាត់​ការលិចលង់​អោយបាន​នៅ​ឆ្នាំក្រោយៗ​ទៀត​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services