Connect with us

ព័ត៌មានជាតិ

រដូវ​ខ្យល់​ត្រជាក់​ អាវ​រងា​លក់​ដាច់​ច្រើន​​សម្រាប់​តែ​មនុស្ស​ចាស់​ និង​​ក្មេង​

បានផុស

នៅ

ចាប់តាំងពីអាកាសធាតុចុះត្រជាក់ប្រមាណជា ៣ ថ្ងៃកន្លងមកនេះ គេសង្កេតឃើញ​បងប្អូនប្រជាពល​រដ្ឋនាំគ្នាទៅទិញអាវរងាពាក់ ដែលក្នុងនោះមានភាគច្រើនជាមនុស្សចាស់ និងក្មេងតូចៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករលក់អាវរងានៅផ្សារច្បារអំពៅ នួន ធឿន ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ០២ ខែធ្នូ នេះថា ចាប់តាំង​ពីធ្លាក់ខ្យល់ត្រជាក់មកគឺអាវរងា​លក់ដាច់ជាងគេ​ប៉ុន្តែក្នុងនោះភាគច្រើនអាវសម្រាប់មនុស្សចាស់ និងក្មេងតូចៗ។ចំពោះតម្លៃវិញគឺចាប់ពី ៣០០០០​រៀល​ ទៅ៥០០០០រៀល ខណៈដែលអាវរងាភាគច្រើនជាអាវជជុះនាំចូលពីអឺរុប។

អាជីវករខាងលើបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ផ្សារ​ច្បារអំពៅ​មិនសូវមានបងប្អូនប្រជាពលរដ្ឋមកទិញដូច​នៅផ្សារ បឹងកេង ស្ថិតក្នុងខណ្ឌបឹងកេង កងរាជធានីភ្នំពេញ។

ដោយឡែកលោក សុន ពេជ្រ​ វ័យ៧៧ឆ្នាំ​ កំពុងតថ្លៃទិញរងានៅផ្សារបឹងកេងកង​បានប្រាប់ថា ក្នុងរយះពេល ៣ថ្ងៃនេះពិតជាធ្លាក់ខ្យល់រងាពិតប្រាកដមែន ដូច្នេះហើយទើបលោកមកទិញដល់ផ្សារតែម្តង។

ចំពោះអាជីវករផ្សារបឹងកេងកងបានប្រាប់ថា ពួកគាត់លក់អាវរងា ដាច់ខ្លាំងណាស់ដែលភាគ​ច្រើន​បងប្អូនប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តយកទៅចែកជូនក្រុមគ្រួសារនិងយកទៅលក់ដូរបន្ត។

ព្រោះនៅតាមបណ្តាខេត្តមានធាតុអាកាសត្រជាក់ខ្លាំង ហើយតម្លៃលក់ចេញគឺចាប់ពី ៤០០០០រៀល ដល់៧០០០០រៀល និងមិនអាចឡើងថ្លៃខ្លាំងផងដែរ ដោយខ្លាចម៉ូយរត់ទៅរកកន្លែងផ្សេង៕

អត្ថបទៈ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម