Connect with us

ព័ត៌មានជាតិ

កម្ពុជាស្នើឱ្យភាគីបារាំង បន្តជួយ​បណ្តុះបណ្តាលដល់ទ័ពមួកខៀវកម្ពុជា

បានផុស

នៅ

នាយឧត្តមសេសនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើសុំឱ្យភាគីបារាំងបន្តជួយបណ្តុះបណ្តាល ជំនាញនានាទាក់ទងនឹងការងារ បំពេញបេសកកម្មអង្គការសហប្រជាជាតិ ដល់កងទ័ពកម្ពុជា សម្រាប់ត្រៀមចេញបំពេញបេសកកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំរបស់នាយឧត្តមសេសនីយ៍ សែម សុវណ្ណនី បានធ្វើឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Magdalena BIOGET ជាអនុប្រធានបេសកកម្មបារាំងទទួលបន្ទុកកិច្ចសហប្រតិបត្តិការជុំវិញពិភពលោក ចូលជួបពិភាក្សាការងារ នៅទីស្តីការមជ្ឈមណ្ឌលជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា បារាំងជាប្រទេសមួយដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយកម្ពុជា ហើយចាប់តាំងពីកម្ពុជាបង្កើតឡើងនូវមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គឺប្រទេសបារាំង បានជួយជ្រោមជ្រែង ក្នុងការបណ្តុះបណ្តាលនូវរាល់ជំនាញ ព្រមទាំងផ្តល់ឧបករណ៍ សម្ភារៈ ជាបន្តបន្ទាប់ដល់កងយោធពលខេមរភូមិន្ទ សម្រាប់ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កន្លងទៅកម្ពុជាបានបញ្ជូនកងកម្លាំងយោធាមួកខៀវកម្ពជា ទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិប្រទេសចំនួន ៩ ដែលបច្ចុប្បន្ន កម្លាំងកម្ពុជាបាន និងកំពុងបន្តបេសកកម្មលើប្រទេសចំនួន ៥ ក្រោមឆត្រអង្គការសហប្រជាជាតិ។

ទាក់ទិននឹងសំណើរនេះ លោកស្រី  Magdalena BIOGET នឹងយកទៅពិភាក្សា ជាមួយអ្នកដឹកនាំនៃប្រទេសបារាំង ទទួលបន្ទុកផ្នែកនេះ។ តែយ៉ាងណាលោកស្រីបានបន្តថា បារាំងបានបន្តបណ្តុះបណ្តាលជាបន្តបន្ទាប់ដែលរហូតមកដល់ពេលនេះ បារាំងបានបណ្តុះបណ្តាលចំនួន ៦៦ វគ្គ ដែលមានសិក្ខាកាមយោធានចំនួន ១ ៦៧៥ នាក់ លើជំនាញ បោសសម្អាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ វគ្គទាហានសេនាធិការ សង្កេតការណ៍យោធា និងភាសា បារាំងជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម