Connect with us

ព័ត៌មានជាតិ

គ្រួសារសពដែលស្លាប់ដោយ​សារកូវីដ-១៩ ចំនួន១៨នាក់ នៅខណ្ឌទួលគោក ទទួលបានថវិកាពី​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​

បានផុស

នៅ

លោក​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក លោក​ ជា ពិសី អមដំណើរ​ដោយ​មន្ត្រីក្រោមឱវាទ នៅ​ថ្ងៃទី​២​ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​នាំយកថវិកា​ដ៏​ថ្លៃថ្លា​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ជូន​គ្រួសារ​សព ដែល​ស្លាប់​ដោយសារ​កូ​វីដ​-១៩ ចំនួន១៨នាក់ មកពី​សង្កាត់​បឹង​សាឡាង និង​សង្កាត់​ទឹកល្អក់​ទី​៣ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសារ​សព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន១៨នាក់ ស្មើ​ចំនួន១៨ គ្រួសារ​នេះ គឺស្ថិតនៅ​សង្កាត់​បឹង​សាឡាង ចំនួន១១​នាក់ សង្កាត់​ទឹកល្អក់​ទី​៣ ចំនួន​០៧នាក់ ដោយ​ក្នុង​១​គ្រួសារ ទទួលបាន​ថវិកា​ចំនួន ២​លាន​រៀល អង្ករ ២៥​គីឡូក្រាម ត្រីខ ១​យួរ ទឹក​ស៊ី​អី​វ ១​យួរ ថ្នាំ​០២​កញ្ចប់ ។​

ក្នុងឱកាស​នេះ លោក​អភិបាលខណ្ឌ​បាន​ចូលរួម​រំលែក​ទុក្ខ និង​ជូនពរ​ដល់​សាច់ញាតិ​គ្រួសារ​សព សូម​មាន​សុខ​ភាពល្អ ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ចូលរួម​អនុវត្ត​វិធាន របស់​រាជរដ្ឋាភិបាល​កម្ពុជា ៣​កុំ ៣​ការពារ និង​២​ចូលរួម ឲ្យ​បាន​គ្រប់ៗ​គ្នា​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម