Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូនេស៊ី ឯកភាពគ្នាជំរុញទ្វេដង នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទំហំពាណិជ្ជកម្ម

បានផុស

នៅ

ក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជាមួយលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ ពាក់ព័ន្ទការឯកភាពគ្នាជំរុញទ្វេដង នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទំហំពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឯកភាព​គ្នា​ជំរុញ​ទំហំ​ពាណិជ្ជ​កម្មនេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោកស្រី រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ស្រី រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច លោកស្រី រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី បាន​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​នៅក្នុង​ឱកាស​នោះ លោកស្រី​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​យ៉ាង​កក់ក្តៅ​របស់​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ផ្ញើជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។ លោកស្រី រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី បាន​កោតសរសើរ​អំពី​ការគ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​កម្មវិធី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ជោគជ័យ​របស់​កម្ពុជា ខណៈ​កម្ពុជា​កំពុងបើក​ឡើងវិញ​ជា​បណ្តើរៗ​នូវ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កោតសរសើរ​តួនាទី​ដ៏​សកម្ម​របស់​ឥណ្ឌូនេស៊ី​នៅ ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​នានា​។ សម្ដេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​កម្ពុជា​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ប្រទេស​ទាំងពីរ​ក្នុង​ការបន្ត​បើក​ជើងហោះហើរ​ឡើងវិញ ដែលជា​ផ្នែក​មួយ​នៃ​ការតភ្ជាប់​តំបន់​ឡើងវិញ បន្ទាប់ពី​មានការ​កាត់ផ្តាច់​ដោយសា​រ​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​ឥណ្ឌូនេស៊ី ស្វែងរក កាលានុវត្តភាព​នៅ​កម្ពុជា​លើ​វិស័យ​ដែលមាន​សក្តានុពល ដូចជា​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កែច្នៃ កសិផល​។​

​នៅ​ថ្ងៃ​ដដែល​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកស្រី រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី បាន​ជួបពិភាក្សា​ទ្វេភាគី ដែល​ក្នុងឱកាស​នោះ រដ្ឋមន្ដ្រីការបរទេស​ទាំងពីរ​បាន​វាយតម្លៃ​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​យូរអង្វែង​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ដែលមាន​ការរីកចម្រើន​លើ​វិស័យ​នានា​ជាច្រើន រួមមាន វិស័យ​នយោបាយ ការពារជាតិ និង​សន្តិសុខ ពាណិជ្ជកម្ម ការអភិវឌ្ឍ​ធនធានមនុស្ស កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ សុខាភិបាល ទេសចរណ៍ និង​ការតភ្ជាប់ ដោយ​ផ្អែកលើ​ស្មារតី​នៃ​ការទុកចិត្ត​គ្នា យោគយល់​គ្នា និង​ដើម្បី​ជា​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បានផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​ការកសាង​សមត្ថភាព​កងទ័ព ក៏ដូចជា​វគ្គ​បណ្តុះបណ្តាល​ដល់​កងយោធពល​ខេមរភូមិន្ទ និង​អង្គភាព​អង្គរក្ស​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ក្នុង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​ឯកភាព ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​បង្កើន​ទ្វេដង​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកទឹកចិត្ត​បន្ថែមទៀត​ដល់​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី ឲ្យ​មក​ធ្វើការ​បណ្តាក់ទុន​នៅ​កម្ពុជា ស្របតាម​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​វិនិយោគិន ដោយយោង​តាមច្បាប់​ស្តីពី​ការវិនិយោគ​ថ្មី​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម