Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាល​ប្រកាស​បើក​ការប្រកួត​កីឡា​មហាជន​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំ​ឆ្នាំ​២០២១

បានផុស

នៅ

ការិយាល័យ​អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល នា​ល្ងាច​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១​នេះ បានប្រកាស​បើក​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល ប្រចាំឆ្នាំ​២០២១ រយៈពេល​៧​ថ្ងៃ ដែល​ចាប់​ពីថ្ងៃ ទី​៤ ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០២១ នៅតាម​ទីលាន​របស់​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ វណ្ណា ប្រធាន​ការិយាល័យ​អប់រំ​កាយ និង​កីឡា​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល​ប្រចាំ​ឆ្នាំ​២០២១ គឺជា​ការប្រកួត​មួយ​ដើម្បី​ជ្រើស រើស​កីឡាករ​-​កីឡាការិនី នៃ​ប្រភេទ​កីឡា​ទាំង​៥ នេះ​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ទូទាំង​ប្រទេស​ឆ្នាំ​២០២១ នាពេល​ខាងមុខនេះ​។

ព្រឹត្តិការណ៍​នេះ​រួមមាន​កីឡា ចំនួន​៥​ប្រភេទ គឺ​បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និង​ទាញព្រ័ត្រ។

លោក​ប្រធាន​បន្តថា ការប្រកួត​នេះ​បាល់ទាត់​មាន​១៩​ក្រុម ក្នុង​នោះ​បាល់ទាត់​បុរស​មាន​១៦ ក្រុម បាល់ទាត់​នារី​៣​ក្រុម បាល់ទះ​បុរស មាន ១៤​ក្រុម បុរស​៨​ក្រុម នារី​៦​ក្រុម អត្តពលកម្ម​មាន​៥​ក្រុម លើ​វិញ្ញាសា​សរុប​៦០​នាក់ រីឯ​ប្រភេទ​កីឡា​ទាញព្រ័ត្រ មាន​១០​ក្រុម នារី​១០​នាក់ និង​បុរស​១០​នាក់ សរុប​១០០​នាក់។

បាល់ទាត់ និង​អត្តពលកម្ម​នឹង​ចាប់​ផ្តើម​ការ ប្រកួត​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីលាន​បាល់ទាត់​ខេត្ត វិទ្យាល័យ ហ៊ុន សែន សេរីភាព និង​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ​នៅ​ទីក្រុង​តាខ្មៅ៕

ដោយ ៖ វិ​សិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម