Connect with us

ព័ត៌មានជាតិ

គម្រោង​ដំណើរការ​ពង្រឹង​សមត្ថភាព​លុបបំបាត់​ជំងឺរបេង​នៅ​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​បិទ​បញ្ចប់

បានផុស

នៅ

សៀម​រា​ប ៖ គម្រោង​ដំណើរការ​ពង្រឹង​សមត្ថភាព​លុបបំបាត់​ជំងឺរបេង ហៅ​កាត់​ថា CURE ដែល​បាន​អនុវត្ត​អស់​រយៈពេល​ជិត​១៥​ខែ​កន្លងមក ចាប់ពី​ខែតុលា​ ឆ្នាំ​២០២០ ដល់​ខែ​ធ្នូ​ ឆ្នាំ​២០២១ ក្រោម​កិច្ច​សហប្រតិបត្តិការ​រ​វាង​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគ​របេង​ និង​ ហង់​សិន នៃ​ក្រសួងសុខាភិបាល ជាមួយ​សមាគម​ជំងឺរបេង នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ប្រតិបត្តិការ​យ៉ាងសកម្ម​ដោយ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តសៀមរាប​នោះ ត្រូវបាន​ប្រកាស​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ តាមរយៈ​នៃ​អង្គសិក្ខាសាលា ដោយបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២១​នេះ ជាមួយនឹង​ការផ្តល់​ក្តីសង្ឃឹម​សម្រាប់​អនាគត ថា​នឹង​បាន​ជួយ​ដល់​ការកាត់បន្ថយ​ស្ថានភាព​គំរាមកំហែង​នៃ​ជំងឺរបេង​ចាប់ពី​ពេល​បច្ចុប្បន្ននេះ​តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាក ស៊ុ​ង​ជីន អគ្គ​កុងស៊ុល​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ខេត្តសៀមរាប មានប្រសាសន៍ថា គម្រោង​លុបបំបាត់​ជំងឺរបេង ( CURE ) ដែល​បាន​អនុវត្ត​ក្នុង​ទឹកដី​ខេត្តសៀមរាប នឹង​បាន​ស្ថិត​បន្ត​ក្នុង​ក្តីសង្ឃឹម​សម្រាប់​អនាគត ហើយ CURE នេះ​នឹង​បាន​ជួយ​ដល់​ការកាត់បន្ថយ​ស្ថានភាព​គំរាមកំហែង​នៃ​ជំងឺរបេង​ចាប់ពី​ពេល​បច្ចុប្បន្ននេះ​តទៅ ខណៈ​ដែល​លោក​វេជ្ជបណ្ឌិត ហ្យុ​ង ម៉ាន់​ហូ ប្រធាន​សមាគម​ជំងឺរបេង​ជាតិ​កូរ៉េ បញ្ជាក់ថា សមាគម​នៅតែ​បន្ត​គាំទ្រ​គម្រោង​នេះ និង​ពង្រីក​ទំនាក់ទំនង​សហប្រតិបត្តិ​ការបន្ថែម​ទៀត ជាមួយ​ប្រជាជន​កម្ពុជា​។

លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តសៀមរាប បាន​បង្ហាញថា​៖ ផ្តើមដំបូង​នៃ​គម្រោង​នេះ​គឺ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែលជា​បុគ្គលិក​របស់​គម្រោង បុគ្គលិក​របស់​មន្ទីរ​ពេទ្យ​បង្អែក​អង្គរជុំ រួមមាន វេជ្ជបណ្ឌិត និង​អ្នកឯកទេស X-Ray អំពី​ជំនាញ​ប្រើប្រាស់​ម៉ាស៊ីន និង​អាន​បកប្រែ​ហ្វីល​តាម​កុំព្យូទ័រ ដែល​សកម្មភាព​ស្រាវជ្រាវ​នេះ ត្រូវបាន​ធ្វើឡើង​តាមបែប​សកម្ម ដោយ​ប្រើ​រថយន្ត​គ្លីនិក​ចល័ត​ចុះទៅ​មូលដ្ឋាន​តាម​តំបន់​គោលដៅ ហើយ​លទ្ធផល​របស់​គ​ម្រោ​ង​ដែល​សម្រេចបាន គឺមាន​នៅលើ​ទីតាំង​ចំនួន​៩​មណ្ឌល​សុខភាព របស់​បណ្តា​ស្រុក​ចំនួន​៣ គឺ នៅ​ស្រុក​អង្គរជុំ ស្រុក​វ៉ារិន និង​ស្រុក​ពួក​។

លោក ពិន ប្រាកដ អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា ថ្វីត្បិតតែ​គម្រោង​នេះ ត្រូវ​បាន​ដំណើរការ​នៅក្នុង​វិបត្តិ​កូ​វីដ​-១៩ និង​មានការ​ផ្អាក​ដំណើរការ​ខ្លះៗ​ក៏​ពិត​មែន ក៏ប៉ុន្តែ​គម្រោង​នេះ​នៅតែ​បានធ្វើ​ដំណើរ​ដល់​គោលដៅ​យ៉ាង​ល្អ ក្រោម​ការពង្រឹង​សមត្ថភាព ឈានទៅ​លុបបំបាត់​ជំងឺរបេង​នា​ពេល​អនាគត ក៏ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី សម្រាប់​បច្ចុប្បន្ន​នេះ តួ​លេខ​នៃ​អ្នកជំងឺ​របេង​ក្នុង​ខេត្តសៀមរាប នៅតែ​ស្ថិត​ក្នុង​កម្រិត​គំរាមកំហែង​នៅឡើយ ដូចនេះ មធ្យោបាយ​កាត់បន្ថយ​ការឆ្លង និង​បង្កើន​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ គឺ​ពិត​ជាមាន​តម្រូវ​ការចូល​រួមសហកា​រ​ពី​សំណាក់​កម្មវិធី​របស់​អង្គការ​ជា​ដៃគូ​អភិវឌ្ឍ​នានា ហើយក៏​ជា​ក្តីសង្ឃឹម​ផងដែរ ចំពោះ​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​ស្រាវជ្រាវ​ជំងឺរបេង​នៅក្នុង​ខេត្តសៀមរាប​កន្លងមក នឹង​បន្ត​ជួយ​ជ្រោមជ្រែង​ដល់​វិស័យ​សុខាភិបាល​កម្ពុជា​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៣៥ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម