Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នា​ពេល​អនាគត​

បានផុស

នៅ

ភ្នំពេញ​ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ប្រកាស​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នាពេល​អនាគត​។

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺជា​យុវជន​ថ្មី និង​ជា​ឥស្សរជន​ថ្នាក់ដឹកនាំ​ខ្មែរ​ដ៏​ឆ្នើម​មួយរូប​របស់​កម្ពុជា ពោរពេញ​ដោយ​សមត្ថភាព និង​ទេពកោសល្យ​ខ្ពស់ ព្រមទាំង​មានគុណ​ធម៌ និង​សីលធម៌​ដ៏​ល្អ ដែល​ទទួលបាន​ការ​កោត​សរសើ​រ​, ការ​គោរព និង​ការ​ស្រឡាញ់​ពី​សំណាក់​ប្រជាជន​ទូទៅ​, មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ហើយ​បាន និង​កំពុង​រួមចំណែក​ដឹកនាំ និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​បេសកកម្ម​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។

យើងខ្ញុំ​ទាំងអស់​គ្នា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ពិតជា​ឥស្សរជន​ដែល​ស័ក្តិ​សមជា​អនាគត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បន្តវេន​ដឹកនាំ​ការពារ​បូរណភាព​ទឹកដី សុខសន្តិភាព និង​ស្ថិរភាព​សង្គម​, ការ​លើកកម្ពស់​កិត្យានុភាព​ជាតិ និង​ការអភិវឌ្ឍ​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ដើម្បី​វិបុលភាព សេចក្តីសុខ និង​សុភមង្គល​របស់​ប្រជាជន​កម្ពុជា​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម