Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន និងមន្ត្រី ២រូបទៀត បានការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ ពីសាកល វិទ្យាល័យ នាទីក្រុងឆុងឈីង

បានផុស

នៅ

ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងតុលាការចំនួន ៣រូប នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១នេះ បានការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ នៅសាកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន តាមប្រព័ន្ធអនឡាញ ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវនៅទីនោះ អស់រយៈពេល ៣ឆ្នាំ ទាំងទៅផ្ទាល់ និងពីចម្ងាយ។

ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងតុលាការទាំង ៣រូបនោះ រួមមាន៖

១. លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌

២. លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ

៣. លោក ធិន វុត្ថា នាយករងខុទ្ទកាល័យនៃក្រសួងយុត្តិធម៌

សូមជម្រាបថា​ ការបន្តសិក្សាថ្នាក់បណ្ឌិត របស់មន្ត្រីកម្ពុជាទាំង ៣រូបខាងលើនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិនអាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center) ក្រោមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាលចិន។

កម្មវិធីបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ និងបានធ្វើការជ្រើសរើស និងបញ្ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងយុត្តិធម៌ និងតុលាការ និងអ្នកវិជ្ជាជីវៈច្បាប់កម្ពុជា ទៅបន្តការសិក្សានៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន ជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ សម្រាប់វគ្គថ្នាក់បណ្ឌិត និងអនុបណ្ឌិតមាន ១៦រូប និងវគ្គជំនាញខ្លីៗមាន ៤០រូប៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម