Connect with us

ព័ត៌មានជាតិ

ជនចាស់ជរា ១១០នាក់ ក្នុងខណ្ឌដូនពេញ ទទួលបានអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​

បានផុស

នៅ

លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា ព្រមទាំង​មន្ដ្រីរាជការ​នៃ​រដ្ឋបាល​ខណ្ឌ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង៩និង០០​នាទី​ព្រឹក​ បាន​អញ្ជើញ​នាំយក​អំណោយ​ដ៏​ថ្លៃថ្លារបស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ មក​ប្រគល់ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ដែលជា​សមាជិក​-​សមាជិកា​សមាគមន៍​មនុស្ស​ចាស់ ដែលមាន​ជីវភាព​ក្រីក្រ សរុប​ចំនួន ១១០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបានថវិកា​ចំនួន ៥០,០០០​រៀល និង​ឃិត​មួយកញ្ចប់ ក្នុងនោះ​មាន ភួយ​ចំនួន ០១, អាវ​រងា​ចំនួន ០១ និង​ក្រមា​ចំនួន ០១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ​នេះ សបញ្ជាក់​ឲ្យ​ឃើញថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា បានគិត​គូ​យ៉ាង​យកចិត្តទុកដាក់​បំផុត​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ តាមរយៈ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ដែល​សម្ដេច​ទាំង​ទ្វេរ បាន​តែងតែ​រួមសុខ​រួមទុក្ខ​ជា​ដរាប ជាពិសេស​ដោយសារ​ការ​ព្យាករ​អាកាសធាតុ​ឃើញថា សីតុណ្ហភាព​ចុះ​ត្រជាក់​ចាប់ពីពេលនេះ រហូតដល់​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២ ដូច្នេះ សម្ដេច​តេ​ជោ បានប្រគល់​ដោយផ្ទាល់​នូវ​សម្ភារៈ​ដូចខាងលើ​មក ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត ជាពិសេស​ចាស់ជរា ដែល​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព ពេល​អាកាសធាតុ​ចុះ​ត្រជាក់ ។​

ក្នុងនោះ​ផងដែរ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ក៏បាន​ពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ និង​ផ្ដាំផ្ញើ​សេចក្ដី​នឹករលឹក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​អុំ​ពូ​មីង​ដែលជា​ចាស់ជរា ជា​បុព្វបុរស នៃ​ក្មេងជំនាន់ក្រោយ ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ និង​សូម​គោរព​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ អុំ​ពូ​មីង​ទាំងអស់ សូម​ជួបតែ​សេចក្ដីសុខ សុភមង្គល​ក្នុង​ក្រុមគ្រួសារ ជាពិសេស​ចូលរួម​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ និង​វិធាន​សុខាភិបាល​ផ្សេងៗ​ទៀត ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺឆ្លង​កាច​សាហាវ​កូ​វីដ​-១៩ ផងដែរ ៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម