Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យស្ថាប័នរដ្ឋ និងឯកជនទទួលយកជនមានពិការភាពបម្រើការងារកុំមានការរើសអើង

បានផុស

នៅ

​នាឱកាសអបអរ​ទិវា​ជនពិការ​ជាតិនិង​អន្តរជាតិ ៣ ធ្នូ ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជានិង​ជា​ប្រធានកិត្តិយសក្រុមប្រឹក្សា ​សកម្មភាព​ជនពិការ​បាន​បង្ហាញ​នូវ​មនោសញ្ចេតនា​នឹករលឹក ​និង​ព្រួយបារម្ភ​ពី​សុខទុក្ខ​របស់​ជន​មាន​ពិការភាព​ទាំងអស់ ​ក្នុងប្រទេស និង​លើកទឹកចិត្ត​ដល់​ជនរួមជាតិ​ទាំងអស់​បន្ត​លើកស្ទួយ​សុខុមាលភាព​ជន​មាន​ពិការភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​វិស័យ​ពិការភាព​នៅ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចតេជោ​នាយករដ្ឋមន្រ្តី​ បាន​ជំរុញ​​ដល់​ក្រសួង​ស្ថាប័នរដ្ឋ និង​ឯកជន​ឱ្យ​លើកទឹកចិត្ត​ជន​មាន​ពិការភាព ​ដែលមាន​លក្ខណសម្បត្តិ ​និង​សមត្ថភាព​ឱ្យបំពេញ​មុខងារ​តួនាទី​ក្នុង​ស្ថាប័ន​របស់ខ្លួន ​ដោយ​គ្មាន​ការរើសអើង ស្របគ្នា​ជាមួយនឹង​ការរៀបចំ​ការបង្ក​លក្ខណៈ​ងាយស្រួល​ចេញចូល​ទីកន្លែង​សាធារណៈ​សម្រាប់​ជន​មាន​ពិការភាព ដូចជា​ការរៀបចំ​ចំណត​យានយន្ត​ពិសេស​សម្រាប់​ជន​មាន​ពិការភាពការធ្វើ​ជម្រាល ការបំពាក់​ឧបករណ៍​ធ្នាក់​ដៃ ទ្វារ បន្ទប់ទឹក​ជន​មាន​ពិការភាព ការដាក់​ស្លាក​សញ្ញា​នានា​នៅតាម​ទីតាំង​សាធា រណៈ​និង​ឯកជន​ទាំងអស់​។​

ទន្ទឹមគ្នានេះ​សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ដល់​ក្រសួង​ព័ត៌មាន​ឱ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ ​និង​ទួ​រទស្ស​ន៍​របស់​រដ្ឋ​ និង​ឯកជន ព្រមទាំង​គ្រប់​ប្រព័ន្ធសារព័ត៌មាន​ឱ្យ​បង្កើន​ម៉ោង​ផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដោយមាន​ការបកប្រែ​ភាសា​សញ្ញា​ជាពិសេស​ព័ត៌មាន​ស្ដីពី​ការ​រាតត្បាត ​និង​វិធី​ការពារ​ជំងឺ​កូ​វីដ​-១៩​ដល់​ជន​មា​ពិការភាព ខណៈ​ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា ត្រូវ​បង្កើនល្បឿន​ក្នុង​ការធ្វើ​អត្តសញ្ញាណ​ពិការភាព​ជូន​ជន​មាន​ពិការភាព​គ្រប់រូប​ទូទាំងប្រទេសដើម្បីបង្កលក្ខណៈងាយ ស្រួល​ជូន​ដល់​ពួកគាត់​អាច​ប្រើ​បាន​ក្នុងការ​ទទួលបាន​សេវាសាធារណៈ​ និង​ឯកជន​។​

ជាមួយគ្នានេះ នៅក្នុងសារអបអរទិវា​ជនពិការ​ជាតិនិង​អន្តរជាតិ ៣ ធ្នូ ឆ្នាំ​២០២១ សម្ដេច​តេ​ជោនាយករដ្ឋមន្រ្តីបាន​រំលឹក​ពី​ក្ដី​មេត្តាធម៌ និង​ការលះបង់​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេចព្រះ​បរមនាថ នរោត្តម​សីហមុនី​និង​ព្រះវររាជ​មាតា​ដែលជា​និច្ចកាល​ព្រះអង្គ​ទាំង​ទ្វេ​តែង​យកចិត្តទុកដាក់​ដល់​សុខ​ទុក​កូនចៅ​មាន​ពិការភាព​របស់​ព្រះអង្គដោយ បាន​ប្រោស​ប្រទាន​ព្រះរាជ​អំណោយ​ដ៏​វិសេសវិសាល​ថ្លៃថ្លា​ដល់​កូនចៅ​ដែល​រងគ្រោះ​ដោយ​មេរោគ​កូ​វីដ​-១៩ ពិសេស​ជន​មាន​ពិការភាព​។​

ក្នុង​សារលិខិត​ដែលមានបួន​ទំព័រកន្លះ​ក្នុងឱកាស​នៃ​ទិវា​ជន​មាន​ពិការភាព​កម្ពុជានិង​អន្តរជាតិ​ឆ្នាំនេះ សម្ដេច​តេ​ជោបាន​អំពាវនាវ​ដល់​គ្រប់​ក្រសួងស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​យក​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ពិការភាព ២០១៩-២០២៣ ​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព បន្ត​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំ​ងឹ​កូ​វីដ​-១៩​ធ្វើយ៉ាងណា​ឱ្យដល់​ជន​មាន​ពិការភាព និង​ជំរុញ​ដល់​ជន​មាន​ពិការភាព​ទាំងអស់ ​រក្សា​វិធានការ​សុខាភិបាល ​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

យោងតាម​របាយការណ៍​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ឱ្យដឹងថា​ ជន​មាន​ពិការភាព​នៅ​កម្ពុ​ជា មាន​ចំនួន​ជិត​៧០​ម៉ឺន​នាក់ ខណៈដែល​ស្ថានភាព​នៃ​ជន​មាន​ពិការភាព​ត្រូវបាន​យកចិត្តទុកដាក់​ជា​បន្ត​បន្ទាប់ពី​រាជរដ្ឋាភិបាល ដើម្បីឱ្យ​ធ្វើឱ្យ​ជន​មាន​ពិការភាព​ទាំងអស់​មានលទ្ធភាព​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​បាន​ដូច​ពលរដ្ឋ​ទូទៅ​។​

ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២៣ និង​អន្តរជាតិ​លើក​ទី​៣៩ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​ភាពជា​អ្នកដឹកនាំ​និង​ការចូលរួម​របស់​ជន​មានពិការ ភាព​ដើម្បី​ឆ្ពោះទៅរក​ការស្ដារ​ឡើងវិញ​ក្រោយ​កូ​វីដ​-១៩ ប្រកបដោយ​ បរិ​យាប​ន្ន ​ផាសុក​វត្ថុ និង​ ចីរភាព​» ៕ ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម