Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ​កំណាត់ផ្លូវជាតិលេខ៥ ពី​បាត់ដំបង​-​សិរី​សោភ័ណ​នៅថ្ងៃទី១០ ខែមករាខាងមុខ

បានផុស

នៅ

កំណាត់​ផ្លូវ​ពី​បាត់ដំបង​-​សិរី​សោភ័ណ ប្រវែង​ជាង​ ៨០ គីឡូម៉ែត្រ នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នៅ​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​ នេះបើតាមការបញ្ជាក់របស់ លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ក្រោយកិច្ចប្រជុំ​គណៈកម្មការ​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវប្រវែង ​៨៤,៧៤ គីឡូម៉ែត្រ​ នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​ ៥ ពីបាត់ដំបង​-​សិរីសោភ័ណ កាលពី​ថ្ងៃទី ​២ ខែធ្នូ ឆ្នាំ​ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កំណាត់ផ្លូវ​ជាតិ​លេខ ៥ (បាត់ដំបង-​សិរី​សោភ័ណ​) នេះ ​សាងសង់​ឡើងជា​ប្រភេទ​ផ្លូវ​ចាក់កៅស៊ូ​ (AC​) កម្រាស់​ ១៥ សង់ទីម៉ែត្រ​ និង​ពង្រីក​ទទឹង​ផ្លូវ​មាន ​៤ គន្លង​ ២ គន្លង​ទៅ​ ២ គន្លង​មក​។ កំណាត់ផ្លូវ​នេះ ​ត្រូវ​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ ១៤៣ លាន​ដុល្លារ​អាមេរិក។ ការស្ថាបនា​ផ្លូវ​នេះ​បាន​ចាប់ផ្តើម​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧ និង​គ្រោងបញ្ចប់​នៅ​ខែមីនា​ ឆ្នាំ ២០២០។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្ រឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) និងគ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះការស្ថាបនាចែកជាបីផ្នែកធំៗ គឺផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាលដោយក្នុងនោះរួមមាន ៖ ការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី ២ គន្លងទៅ ៤ គន្លង ទទឹង ២៣ ម៉ែត្រ ប្រវែង ៣០៤ គីឡូម៉ែត្រ ក្រាលជំនួសដោយកៅស៊ូAC និងមានសួរច្បារកណ្តាល និងការសាងសង់ផ្លូវវាងក្រុងចំនួន ៥ ខ្សែ ប្រវែង ៦២ គីឡូម៉ែត្រមាន ៤ គន្លង ទទឹង ២៣ ម៉ែត្រ និងមានសួរច្បារនៅកណ្តាល ព្រមទាំងមានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី សរុប ៨០ កន្លែង។

ផ្លូវជាតិ​លេខ ៥ គឺជា​ផ្នែក​មួយ​ នៃ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ និង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សារភ្ជាប់​សកម្មភាព​ក្នុង​តំបន់​ជាមួយនឹង​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ នៃ​ប្រទេស ​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​នា​ពេល​បច្ចុប្បន្ន​នេះ​ ផ្លូវជាតិ​លេខ ៥ នឹង​មាន​តួនាទី​កាន់តែ​សំខាន់​៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម