Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ពងទឹក ចុះសម្របសម្រួលដោះស្រាយ បញ្ហាផ្លូវខូចជូនប្រជាពលរដ្ឋ

បានផុស

នៅ

ដោយមានការស្នើសុំជួយអន្តាគមន៍ ពីប្រជាពលរដ្ឋបញ្ហាផ្លូវខូចខាត នៅភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ អាជ្ញាធរសង្កាត់ពងទឹក ដឹកនាំដោយលោក ម៉ម សារិន ស្មៀនសង្កាត់ពងទឹក បានចុះសម្របសម្រួលដោះស្រាយបញ្ហានេះ។

លោក ម៉ម សារិន ស្មៀនសង្កាត់ពងទឹក ប្រាប់ឲ្យដឹងថា ក្រោយពីទទួលការស្នើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ អំពីបញ្ហាការខូចខាតផ្លូវខ្លាំង ដោយសារតែមានក្រុមឡាន ដឹកកុងទីន័រជាច្រើនគ្រឿង បើកបរទៅមកជាប្រចាំ។

លោក ម៉ម សារិន បានឲ្យដឹងបន្តថា ដោយបញ្ហានេះរូបលោកផ្ទាល់ តំណាងលោក ហាក់ គួយ ចៅសង្កាត់ពងទឹក ដោយមានការចូលរួមពីលោកស្រី ជួង សារឿង ចៅសង្កាត់រងទី២ កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២១ បានចុះទៅដល់ទីតាំង ដើម្បីស្វែងរកដំណោះស្រាយ។

តាមការពិនិត្យជាក់ស្តែង អាជ្ញាធរសង្កាត់ពងទឹក បានធ្វើការសម្របសម្រួលដោយតម្រូវឲ្យប្រជាពលរដ្ឋ សហការជាមួយក្រុមហ៊ុនរថយន្តដឹកកុងទីន័រ ដោយរួមគ្នាម្ខាង ៥០ភាគរយ ចាក់ដី ១០០ឡាន ដើម្បីបំពេញ និងឈួសឆាយជួសជុលផ្លូវឲ្យបានល្អប្រសើរ ដែលចាប់អនុវត្តចាប់ពីថ្ងៃ ចុះសម្របសម្រួលនេះតទៅ។

ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ផ្លូវដែលខូចខាតនៅភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រវែងប្រមាណ ៦០០ម៉ែត្រ ខូចខាតប្រហែល ៣ទៅ ៤ខែទៅហើយ ដោយសារតែក្រុមរថយន្តដឹកកុងទីន័រ បើកបរទៅមកជាប់ជាប្រចាំថ្ងៃ៕

អត្ថបទ៖ រ៉ាវុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម