Connect with us

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ៖ ប្រជាពលរដ្ឋ មានការយល់ដឹងច្រើន ពីព័ត៌មានក្លែងក្លាយ

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រទេសកម្ពុជាយើង បានជួបប្រទះជាច្រើនណាស់មកហើយ ទាក់ទងនឹងដំណឹងក្លែងក្លាយ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបង្កើតឡើងដោយក្រុមអមិត្ត ក្នុងគោលបំណងធ្វើឲ្យមហាជន បាត់បង់ទំនុកចិត្តលើរាជរដ្ឋាភិបាល ក៍ដូចជាធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ដោយសារការចែករំលែកបន្ត មិនបានមើលគ្រប់ជ្រុងជ្រោយ។

ប៉ុន្ដែមានអ្នកសារព័ត៌មានយើង បានដើរតួនាទីសំខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយទាំងនោះ ក្នុងការជួយណែនាំ និងជួយធានានូវទំនុកចិត្ត របស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល តាមរយៈផ្សាយព័ត៌មានពិតដែលខ្លួនមាន។ ដូច្នេះនាពេលនេះ ប្រជាពលរដ្ឋភាគច្រើន លែងមានជឿ និងទំនុកចិត្ដលើព័ត៌មានមិនពិតនោះហើយ ព្រោះពួកគាត់បានអានថ្លឹងថ្លែង ព័ត៌មានមិនពិតនោះយ៉ាងត្រឹមត្រូវ និងយកចិត្ដទុកដាក់បំផុត។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ផលប៉ះពាល់នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រាជរដ្ឋាភិបាល ដែលធ្វើឡើង នៅសាលប្រជុំសណ្ឋាគារសុខាសៀមរាប ស្ថិតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១នេះ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថា សិក្ខាសាលានាពេលនេះ យើងនឹងពិភាក្សាលើការអនុវត្តតួនាទីស្របតាមវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសនៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាលនៃជំងឺកូដ-១៩នេះតែម្ដង វាមានភាពចាំបាច់សម្រាប់អ្នកសារព័ត៌មាន ដោយសារតែ៖ ទី១. បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលការណ៍បន្ទាន់ៗ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ថ្មីៗទៅកាន់ប្រជាពលរដ្ឋ។ ទី២. ផ្ដល់នូវព័ត៌មានសំខាន់ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ និងទី៣. ពាំនាំនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ជូនរាជរដ្ឋាភិបាលវិញ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាចិន តាមរយៈកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ-ឡានឆាង ដែលបានផ្តល់ជំនួយក្រោមមូលនិធិពិសេស ដល់បណ្តាប្រទេសតាមទន្លេមេគង្គមានដូចជា៖ មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាមជាដើម ហើយដែលក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួយនេះ បានសម្រេចនូវគម្រោងស្រាវជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលនឹងប្រកាសផ្សព្វផ្សាយនូវសៀវភៅ ស្តីពី ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលជាលទ្ធផលនៃការស្រាវជ្រាវនេះ។

ចំណែកលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានឲ្យដឹងដែរថា កន្លងមកនេះ ទាក់ទងនឹងការរីករាលដាល នៃដំណឹងក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្កើតនូវគណៈកម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគណៈកម្មការនេះ អនុវត្តកិច្ចសហប្រតិបត្តិការ ជាមួយអគ្គស្នងការនគរបាលជាតិ និងនិយ័តករទូរគម​នាគមន៍កម្ពុជា បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់ដំណឹងក្លែងក្លាយ ដែលជាលទ្ធផល ករណីមួយចំនួន ត្រូវបានភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយ និងលុបបំបាត់បានទាន់ពេលវេលា។

ប៉ុន្តែក្នុងករណីមួយចំនួនទៀត ដំណឹងក្លែងក្លាយ ត្រូវបានបង្កើត និងចែកចាយដោយសេរី ក្នុងបណ្តាញ​សង្គម ដោយ សារតែថ្នាលបណ្តាញសង្គម ដែលដំណឹងក្លែងក្លាយនោះ បានផ្សព្វផ្សាយ មិនស្ថិតនៅក្រោមការគ្រប់គ្រង របស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ គឿន វេត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម