Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល ផ្តល់ដីព្រៃកោងកាងជាង១៤២ហិកតានៅខេត្តកែបឱ្យទៅជនបរទេសសញ្ជាតិខ្មែរមួយរូប

បានផុស

នៅ

ផ្ទៃដីព្រៃកោងកាងទំហំ ១៤២.៩៨ ហិកតាស្ថិតក្នុងភូមិសាស្រ្តភូមិអង្កោល និងភូមិទូលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់សិទ្ធិឱ្យឈ្មោះ ហ្សានីញ៉េ រ៉ូស្សេល្វីស្យូសែហ្វ មានសញ្ជាតិខ្មែរដើមកំណើតស្វីស ដោយផ្តល់សុពលភាពឡើងវិញនូវបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន៣២បណ្ណ។​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃ​ទី២២ ខែតុលា ឆ្នាំ២០២១ថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់សិទ្ធិឡើងវិញនេះ ដោយសារក្នុងកំឡុងឆ្នាំ ២០១៦ រាជរដ្ឋាភិបាលធ្លាប់បានចេញ ស.ជ.ណ លេខ ៧៩៩ ដោយសម្រេចនិរាករណ៍ចោលនូវបណ្ណកម្មសិទ្ធិទាំង៣២បណ្ណ ដែលបានចេញកាលពីឆ្នាំ ២០០៨ នោះចោល ដោយទុកដីព្រៃកោងកាងទាំងនេះជាសម្បត្តិរដ្ឋវិញ។

លោក សុទ្ធពុទ្ធិ ម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប និងលោក សយ ចាន់រ៉ាវុធ ប្រធានភូមិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះថា ដីដែលរាជរដ្ឋាភិបាលចេញសេចក្តីណែនាំសម្រេចផ្តល់សិទ្ធិទៅឱ្យឯកជននេះ គឺស្ថិតក្នុងដំបន់ដីព្រៃកោងកាងក្នុងភូមិអង្កោល មានចំនួន ២២បណ្ណ និង ភូមិទូលសាងាំមានចំនួន១០បណ្ណ សរុបមានផ្ទៃដី១៤២.៩៨ ហិកតា។

គួរបញ្ជាក់ថា ដីព្រៃកោងកាង និងដីគម្របព្រៃលិចទឹកស្ថិតក្នុងខេត្តកែបសរុបមានចំនួន ១.០០៥ ហិកតា។​ទោះជាយ៉ាងណា អាជ្ញាធរខេត្តកែប មិនបានបញ្ជាក់ឱ្យដឹងថា ផ្ទៃដីទាំងនេះ បុគ្គលខាងលើនឹងយកអភិវឌ្ឍន៍ធ្វើអ្វីនោះឡើយ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៧ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២២ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៩ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម