Connect with us

ព័ត៌មានជាតិ

ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះកម្ទេចបទល្មើសលើផ្ទៃទឹកដែលកំពុងដាក់ពង្រាយយ៉ាងអនាធិបតេយ្យ

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ​២០២១ ​ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំង ប​ទ​ល្មើស​សេដ្ឋកិច្ច និង លោកវរៈសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំ​ង​បទល្មើ​សសេដ្ឋកិច្ច ដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានស្រុកឯកភ្នំ កម្លាំងនគរ​បាលចរា​ចរណ៍ផ្លូវទឹក ដើម្បីចុះបង្ក្រាបបទ​ល្មើសនេសាទខុសច្បាប់ នៅលើផ្ទៃបឹងទន្លេសាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចអភិរក្ស អតី​តឡូត៍លេខ៦ និង លេខ៩ ដែលស្ថិតក្នុង ភូមិសាស្ត្រ​ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាលទ្ធផលនៃការបង្ក្រាប អាជ្ញាធរមានសមត្ថកិច្ចរឹបអូសបាន រួមមាន សាច់មងប្រវែង​ ៣.៥០០ម៉ែត្រ ឡុកចំនួន ៦ ឡុក បង្គោលឈើ ចំនួន ៣៥០ ដើម និង លែងកូនត្រីចម្រុះទម្ងន់ ៥០ គីឡូក្រាម ។

ក្រោយកិច្ចប្រតិបត្តិការនេះ គឺសម្ភារៈល្មើសខាងលើត្រូវក្រុមការងារបានសម្រេចដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង  រីឯអ្នកប្រព្រឹត្តសកម្មភាពល្មើសនេះ​ សមត្ថកិច្ចបានស្រាវជ្រាវ និងកំណត់មុខសញ្ញាបានខ្លះហើយ៕

 អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម