Connect with us

ព័ត៌មានជាតិ

ក្នុងឆ្នាំ២០២២ ខេត្តកំពង់ចាមទទួលបានគម្រោង៣៥៩គម្រោងសម្រាប់អភិវឌ្ឍន៍នៅតាមមូលដ្ឋាន

បានផុស

នៅ

សម្រាប់ឆ្នាំ២០២២ខាងមុខនេះ​ រដ្ឋបាលខេត្តកំពង់ចាមទទួលបានគម្រោង៣៥៩គម្រោងសម្រាប់អភិវឌ្ឍន៍នៅតាមមូលដ្ឋាន​ ដោយត្រូវចំណាយថវិកាប្រមាណជិត១ពាន់លានរៀលដែលនឹងជួយធ្វើឱ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២២-២០២៤) នៅមន្ទីរផែនការខេត្តកាលពីថ្ងៃទី០៣ ធ្នូ ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថាបច្ចុប្បន្ននេះ​ គម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្តមានចំនួន៤៤គម្រោង ដែលត្រូវចំណាយថវិកាចំនួនជាង៣៦លានរៀល និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៩គម្រោងដែលត្រូវចំណាយថវិកាចំនួនជិត១ពាន់លានរៀលដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២។

លោកអភិបាលខេត្ត បានបន្តថា គម្រោងទាំងនេះ ពិតជាស្ដែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យធ្វើឱ្យប្រជាពលរដ្ឋមានកំណើនសេដ្ឋកិច្ចគ្រួសារកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងអាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងអង្គភាពស្ថាប័នរបស់រដ្ឋបាលខេត្ត បានខិតខំបំពេញកាតព្វកិច្ចអនុវត្តតាមយុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី៤ និងគោលនយោបាយកំណែទម្រង់នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបសរាជរដ្ឋាភិបាល សម្រេចបានលទ្ធផលគួរជាទីពេញចិត្តបានធ្វើឱ្យទីក្រុងទីប្រជុំជន និងជនបទមានភាពស្រស់បំព្រងគ្រប់រដូវកាល។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ជាក់ស្តែង បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផែនការ ទោះបីកម្ពុជារងផលប៉ះពាល់ពីជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏អត្រានៃភាពក្រីក្រនៅកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត១៧,៨% ក្នុងនោះ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត១២,៦% និងតំបន់ជនបទ ២២,៨% ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម