Connect with us

ព័ត៌មានជាតិ

វីតាល់ ទទួលបានសិទ្ធិផ្តាច់មុខជាដៃគូសហការលើខ្សែភាពយន្ត SPIDER-MAN

បានផុស

នៅ

ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅរោងភាពយន្តលេជេនអ៊ីដេនហ្គាដេន កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមហ៊ុនទឹកពិសាវីតាល់បានប្រកាសទទួលសិទ្ធិជាក្រុមហ៊ុនភេសជ្ជៈតែមួយគត់ប្រចាំកម្ពុជា សហការជាមួយខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញពេញពិភពលោក។

ក្នុងនោះផងដែរ សន្និសីទសារព័ត៌មាននេះក៏មានការចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនទឹកពិសាវីតាល់ អ្នកសារព័ត៌មាន អ្នកគាំទ្រ និងអតិថិជនរបស់វីតាល់ប្រមាណជា ៥០នាក់។
នេះជាលើកទី២ ដែលវីតាល់ចាប់ដៃគូសហការជាមួយភាពយន្ដ មនុស្សពីងពាង ខ្សែស្រឡាយ Homecoming បន្ទាប់ពីទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សាធារណជនក្នុងកិច្ចសហការលើកទី១ជាមួយនឹងរឿង «មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ» កាលពីឆ្នាំ២០១៩កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនទឹកពិសាវីតាល់ បានប្រកាសចេញលក់នូវផលិតផល Vital x Spider-Man ដែលបានព្រីនជាប់នឹងកេសផលិតផលវីតាល់ចំណុះ 500mL នាដើមខែធ្នូនេះ នៅគ្រប់ទីផ្សារទាំងអស់ទូទាំងប្រទេស។

កេសថ្មីវីតាល់រំលេចនូវរចនាបថបែបទាន់សម័យ កាន់តែប្លែកអារម្មណ៍ជាមួយនឹងរូបតួអង្គមនុស្សពីងពាង តួអង្គ Doctor Strange និងពហុចក្កវាលមិនធ្លាប់មានពីមុនមក នៅផ្ទៃខាងមុខកេស អមជាមួយនឹងខ្លឹមសារថា «លាតត្រដាងនូវភាពមហស្ចារ្យ» ឬ “Unmask A Premium Experience” ជាភាសាអង់គ្លេស នៅចំផ្ទៃខាងលើនៃកេស។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សោមនស្ស វិបុល ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនទឹកពិសាវីតាល់ មានចំណាប់អារម្មណ៍នៅក្នុងសន្និសីទសារព័ត៌មានថា «យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីមួយនេះ ក្នុងនាមជាក្រុមហ៊ុនទឹកពិសាក្នុងស្រុកតែមួយគត់ ដែលចាប់ដៃគូសហការជាមួយភាពយន្ដខ្នាតធំ Spider-Man: No Way Home ដែលកំពុងល្បីល្បាញពេញពិភពលោក»។ បន្ថែមពីនេះទៀត លោកបានបន្តថា «ក្រៅពីផ្តោតសំខាន់លើការផ្តល់ជូននូវទឹកពិសាគុណភាពខ្ពស់ វីតាល់ជានិច្ចកាលតែងតែខិតខំអភិវឌ្ឍជាប្រចាំលើប្រណិតភាពថ្មីប្លែកចម្លែកអាម្មណ៍ ភាពច្នៃប្រឌិតទាន់សម័យ និងភាពងាយស្រួល ដើម្បីឱ្យសមស្របតាមតម្រូវការប្រើប្រាស់របស់អតិថិជននាពេលបច្ចុប្បន្ន»។

យុទ្ធនាការផ្សព្វផ្សាយកេសថ្មីនេះ នឹងមាននៅតាមផ្ទាំងប៉ាណូ និងប្រព័ន្ធឌីជីថល ដើម្បីធានាថាអតិថិជនទូទាំងប្រទេសបានស្គាល់រូបរាងកេសដ៏ល្អអស្ចារ្យមួយនេះ។

គួរបញ្ជាក់ផងដែរថា «មនុស្សពីងពាង៖ មកផ្ទះលែងកើត» គឺជាភាពយន្តបែបស៊ុបភើរហេរ៉ូដ៏ល្បីល្បាញ របស់ផលិតកម្ម Marvel Studio ដោយមានការចូលរួមសម្ដែងពីតារាភាពយន្តហូលីវូដជាច្រើនរូប ហើយរឿងនេះនឹងចាក់បញ្ចាំងជាផ្លូវការតែក្នុងរោងភាពយន្តប៉ុណ្ណោះ ចាប់ទីថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2021ខាងមុខនេះតទៅ។


ពាក់ព័ន្ធនឹងខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» នេះជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្ត Spider-Man អត្តសញ្ញាណរបស់តួអង្គមនុស្សពីងពាងត្រូវបានលាតត្រដាងជាសាធារណៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់គាត់ និងធ្វើឱ្យអ្នកជុំវិញខ្លួន ជួប ហានិភ័យ​ជាច្រើន។ នៅពេលដែល Spider-Man សុំជំនួយពី Doctor Strange ឱ្យជប់សិល្ប៍ ដើម្បីស្ដារអាថ៌កំបាំងរបស់គាត់ សិល្ប៍នោះបានបង្កើតជាចលាចលដែលបង្កឱ្យបីសាចកំណាចក្រៅភពជាច្រើនចូលមកអុកឡុកក្នុងផែនដី។ ឥឡូវនេះ Peter នឹងត្រូវជម្នះឧបសគ្គដ៏ធំបំផុតរបស់គាត់ ដែលនឹងមិនត្រឹមតែផ្លាស់ប្តូរអនាគតរបស់គាត់ជារៀងរហូតប៉ុណ្ណោះទេ ប៉ុន្តែផ្លាស់ប្តូរដល់អនាគតនៃពហុចក្កវាលផងដែរ។

ខ្សែភាពយន្តនេះដឹកនាំដោយលោក Jon Watts និពន្ធដោយ Chris McKenna & Erik Sommers ដោយផ្អែកលើសៀវភៅ MARVEL Comic Book ដោយ Stan Lee និង Steve Ditko ។ ផលិតកររួមមានលោក Kevin Feige និង Amy Pascal ផលិតករប្រតិបត្តិរួមមាន Louis D'Esposito, Victoria Alonso, JoAnn Perritano, Rachel O'Connor, Avi Arad និង Matt Tolmach ។ ខ្សែភាពយន្តនេះសម្តែងដោយ Tom Holland, Zendaya, Benedict Cumberbatch, Jacob Batalon, Jon Favreau ជាមួយ Marisa Tomei៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៩ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣៦ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤៤ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

Sokha Hotels

ព័ត៌មានពេញនិយម