ប្រឡងបាក់ឌុបឆ្នាំនេះ អប្បមាទ​១​ នាក់ ត្រូវ​ត្រួតពិនិត្យមើលបន្ទប់​ប្រឡង ៣ បន្ទប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រឡងបាក់ឌុបឆ្នាំនេះ អប្បមាទ​១​ នាក់ ត្រូវ​ត្រួតពិនិត្យមើលបន្ទប់​ប្រឡង ៣ បន្ទប់

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំបានតម្រូវឱ្យអប្បមាទមួយនាក់ ត្រូវទទួលខុសត្រូវត្រួតពិនិត្យបន្ទប់ប្រឡងចំនួន​៣​បន្ទប់ ខណៈកាលពីមុនត្រួតពិនិត្យត្រឹមតែ ២ បន្ទប់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅសៀលថ្ងៃទី០៤ធ្នូនេះថា ឆ្នាំនេះក្រសួងបានកែសម្រួលអប្បមាទឱ្យទទួលខុសត្រូវនៅតាមបន្ទប់ប្រឡងនីមួយៗ ដោយអប្បមាទមួយនាក់ទទួលខុសត្រូវត្រួតពិនិត្យមើលបន្ទប់ប្រឡងចំនួន៣បន្ទប់ ខណៈកាលពីមុនទទួលខុសត្រូវតែ២បន្ទប់ប្រឡងប៉ុណ្ណោះ។

ការកែសម្រួលនេះដោយសារនៅឆ្នាំនេះ ក្រសួងមើលឃើញការប្រឡងបាក់ឌុបមានវិសាលភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន។

លោកបានបន្តទៀតថា សម្រាប់ប្រឡងបាក់ឌុបឆ្នាំនេះ នឹងដាក់ពង្រាយគណ:កម្មការអប្បមាទ និងជំនួយការអប្បមាទចំនួន ២១៩០នាក់នៅតាមបន្ទប់ប្រឡងនានា ក្នុងនោះមានគណ:កម្មការអប្បមាទមានចំនួន៦១២នាក់ និងអប្បមាទចំនួន​១៥៧៨ នាក់ ដើម្បីត្រួតពិនិត្យដំណើរការប្រឡងបាក់ឌុបនាពេលខាងមុខនេះ សំដៅឲ្យដំណើរការប្រឡងប្រព្រឹត្តទៅប្រកបដោយស្តង់ដារខ្ពស់យុត្តិធម៌ តម្លាភាពនិងអាចទទួលយកបានទាំងអស់គ្នា ។

លោក រស់សុវាចា បានបន្ថែមទៀតថា ជំនួយការអប្បមាទនេះ មានតួនាទីជាសេនាធិការឱ្យប្រធានគណៈកម្មការអប្បមា​ទទូទាំងប្រទេសប្រចាំមណ្ឌលសំណេរ លើការត្រួតពិនិត្យនិងសង្កេតដំណើរការប្រឡងប្រចាំមណ្ឌល ដោយជំនួយការអប្បមាទ ។

លោក រស់សុវាចា បានបញ្ជាក់ថា ជំនួយការអប្បមាទនេះត្រូវបានជ្រើសរើសចេញពីគរុសិស្ស និងគរុនិស្សិតដែលមានភាពហ្មត់ចត់ភាពស្មោះត្រង់ សុចរិតភាព ស្នាដៃល្អនិងមានស្មារតីទទួលខុសត្រូវខ្ពស់យកមកបណ្តុះបណ្តាលដើម្បីឱ្យពួកគាត់មានសមត្ថភាពពេញលេញសម្រាប់ត្រួតពិនិត្យដំណើរការប្រឡងនៅតាមបន្ទប់ប្រឡងនានា។

ការប្រឡងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៥១៤៩នាក់  បេក្ខនារី៦០៦៨២នាក់, បេក្ខជនស្វៃរិន៤៣៣៤នាក់ (នារី១៧៦២នាក់), បេក្ខជនបំពេញវិជ្ជា៣៤៦១នាក់ (នារី១០៥៣នាក់),បេក្ខជនស្វៃរិន-បំពេញវិជ្ជា ២០៤៣នាក់ (នារី៤៦៨នាក់) ចែកជា២០៤មណ្ឌលស្មើនឹង៤៦៥២បន្ទប់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅឆ្នាំនេះ ត្រូវកិលកាលបរិច្ឆេទពីថ្ងៃទី៦ធ្នូទៅធ្វើនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញ តាមទម្រង់ដូចឆ្នាំកន្លងមក ដើម្បីទុកពេលវេលាឱ្យសិស្សរៀនបានច្រើនដើម្បីត្រៀមប្រឡង។

បើ​ទោះបីជាមានការពន្យាពេលក្តីក៏ការប្រឡងបាក់ឌុបត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៧ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services