Connect with us

ព័ត៌មានជាតិ

កងទ័ពជើងគោក ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែល​បច្ចុប្បន្ន​ជា​អគ្គ​មេបញ្ជាការ​រង កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​នា​ពេល​អនាគត​តាមរយៈ​ការបោះឆ្នោត ក្រោយពី​ការប្រកាស​នេះ មាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ តាម​ក្រសួង ស្ថាប័ន កងយោធពល​ខេមរភូមិន្ទ និង​នគរបាល​ជាដើម បាន​ចេញមក​ប្រកាស​គាំទ្រ​យ៉ាង​គគ្រឹកគគ្រេង​។

ចំណែក​កងទ័ពជើងគោក ក៏បាន​ប្រកាស​គាំទ្រ​ផងដែរ ដោយ​អះអាងថា លោក​ជា​មេបញ្ជាការ​ដ៏​ល្អ និង​ជា​ឥស្សរជន​ឆ្នើម​វ័យក្មេង មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ពោរពេញ​ដោយ​សមត្ថភាព និង​ទេពកោសល្យ ព្រមទាំង​មានគុណ​ធម៌ សីលធម៌ ដោយ​ទទួលបាន​ការកោតសរសើ​រ និង​ការគោរព​ស្រលាញ់​ពី​សំណាក់​ប្រជាជន​គ្រប់ ស្រទាប់វណ្ណៈ ទាំង​ក្នុង និង​ក្រៅប្រទេស នេះ​បើតាម​ញត្តិ​គាំទ្រ​ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ញត្តិ​គាំទ្រ​របស់​កងទ័ពជើងគោក​បាន​បញ្ជាក់​ថា “…​សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ថានីយ​ប្រព្រឹត្ត កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២១ ដែល​ប្រកាស​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ក្នុងពេល​អនាគត តាមរយៈ​ការបោះឆ្នោត​”​។

បើ​តាម​ញត្តិ​គាំទ្រ​នោះ​អះអាងថា លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត គឺជា​មេបញ្ជាការ​ដ៏​ល្អ និង​ជា​ឥស្សរជន​ឆ្នើម​វ័យក្មេង មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ពោរពេញ​ដោយ​សមត្ថភាព និង​ទេពកោសល្យ ព្រមទាំង​មានគុណ​ធម៌ សីលធម៌ ដោយ​ទទួល​បាន​ការកោតសរសើ​រ និង​ការគោរព​ស្រលាញ់​ពី​សំណាក់​ប្រជាជន​គ្រប់ ស្រទាប់វណ្ណៈ ទាំង​ក្នុង និង​ក្រៅប្រទេស មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ជាពិសេស​លោក​មិន​ត្រឹមតែ​ដឹកនាំ​កងទ័ពជើងគោក មានការ​រីកចម្រើន​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ដឹកនាំ​កងទ័ព​អាវ​ស រួមជាមួយ​លោកស្រី ពេ​ជ ចន្ទ​មុន្នី ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ជោគជ័យ ដោយ​ទទួលបាន​ការកោតសរសើ​រ និង​សាទរ​ពី​សំណាក់ ប្រជាជន​នៅ​ទូទាំងប្រទេស​។​

ញត្តិ​គាំទ្រ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា លោក ហ៊ុន ម៉ា​ណែ​ត ពិត​ជា​មាន​លក្ខណៈសម្បត្តិ និង​គុណសម្បត្តិ​ស័ក្ដិសម​ជា​អនាគត​នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​បន្តវេន​ដឹកនាំ បន្ត​ការពារ​របប​រាជានិយម ការពារ​បូរណភាព​ទឹកដី សន្តិភាព ស្ថិរភាព នយោបាយ កំណើន​សេដ្ឋកិច្ច ការ​លើកកម្ពស់​កិត្យានុភាព​ជាតិ និង​ការអភិវឌ្ឍ​ជាតិ ប្រកបដោយ​និរន្តរភាព ដើម្បី​វិបុលភាព សេចក្តីសុខ និង​សុភមង្គល​របស់​ប្រជាជន​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម