Connect with us

ព័ត៌មានជាតិ

មន្រ្តីធំៗគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃអនាគត

បានផុស

នៅ

ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចង្អុលបង្ហាញ និងប្រកាសគាំទ្រពេញលេញសម្រាប់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោតនាពេលអនាគត នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ មានមន្រ្តីជាន់ខ្ពស់ជាច្រើនប្រកាសគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង សូម្បីតែសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ក្នុងនាមសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន។ តាមរយៈញត្តិគាំទ្រនៅថ្ងៃទី០៤ ខែ ធ្នូ សម្តេចចៅហ្វាវាំង គង់ សំអុល បានលើកសរសើរថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលមានគ្រប់លក្ខណៈសម្បត្តិមានការសិក្សាខ្ពង់ខ្ពស់ជ្រៅជ្រះ មានសមត្ថភាព មានទេពកោសល្យខ្ពស់ មានគុណធម៌ និងសីលធម៌ល្អ ទទួលបានការកោតសរសើរ និងការគោរពស្រឡាញ់ពីសំណាក់ប្រជាជនទូទៅពីមន្ត្រីរាជការ និងពីកងកម្លាំងប្រដាប់អាវុធ ហើយបាននិងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

មិនតែប៉ុណ្ណោះ សម្តេចចៅហ្វាវាំង គង់ សំអុល បានបង្ហាញជំនឿ និងក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាឥស្សរជនដែលស័ក្ដិសមជាអនាគតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពកម្ពុជា។

លើសពីនេះទៀត ចាប់តាំងពីសម្តេចតេជោប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយរដ្ឋមន្រ្តី ស្ទើរតែគ្រប់ស្ថាប័ន និងក្រសួងនានា បានប្រកាសគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច។

ក្នុងនោះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានថ្លែងនៅថ្ងៃ សៅរ៍ម្សិលមិញថា ក្រុមការងារគណបក្សប្រជាជន នៅស្រុកបារាយណ៍ និងស្រុកតាំងគោកទាំងអស់ បានគាំទ្រទាំងស្រុងនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។

ជាការពិតណាស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពដ៏ឆ្នើមពេញដោយសមត្ថភាពទាំងទេពកោសល្យ បទពិសោធន៍ការងារ គុណធម៌ សីលធម៌ ចរិយាសម្បត្តិ កម្រិតវប្បធម៌ និងតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩។

នៅឆ្នាំ 1995-1999  ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point នៅអាមេរិកដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី ២៩-ឧសភា-១៩៩៩។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀននៅសាលា West Point។ នៅឆ្នាំ1995 ពេលចេញទៅរៀននៅសហរដ្ឋអាមេរិក ឯកឧត្តម បានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរៈភូមិន្ទ។

នៅឆ្នាំ 2002  ឯកឧត្តមបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក។ នៅឆ្នាំ 2008 ឯកឧត្តមបណ្ឌិត ក៏ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចេញទៅបំពេញកិច្ចការងារជាច្រើនប្រទេស ដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជានៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម