១១ខែឆ្នាំ កម្ពុជា នាំចេញផលិតផល​ដំឡូងមីជាង​២លានតោន​ទៅកាន់អាស៊ី អាមេរិក និងអឺរ៉ុប
Connect with us

ព័ត៌មានជាតិ

១១ខែឆ្នាំ កម្ពុជា នាំចេញផលិតផល​ដំឡូងមីជាង​២លានតោន​ទៅកាន់អាស៊ី អាមេរិក និងអឺរ៉ុប

បានផុស

នៅ

យោងតាមរបាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រយៈពេល១១ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំផលិតផលដំឡូងមីបានចំនួន ២៣៦៤៥៤៨,៤២តោន ទៅកាន់បណ្តាប្រទេសមួយចំនួននៅអាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្នុងនោះ មានផលិតផលចំណិតដំឡូងមីក្រៀមមានចំនួន ១ ៤៣៨១៧១,៦៨តោន (កើនឡើងចំនួន ៩,៥៤%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៩០០ ៩២០តោន ប្រទេសវៀតណាមចំនួន ៤៦៦៥៣១,៥៦តោន និងប្រទេសចិនចំនួន ៧០ ៧២០,១២តោន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំឡូងមីស្រស់មានចំនួន ៨៨៧ ៧២០តោន (កើនឡើងចំនួន ៣៣,៦៨%) ក្នុងនោះ នាំចេញទៅប្រទេសវៀតណាមចំនួន ៦២២ ៨៧០តោន និងប្រទេសថៃចំនួន ២៦៤ ៨៥០តោន។ ម៉្សៅដំឡូងមីមានចំនួន ៣០ ៤៧១,៧៤តោន (កើនឡើងចំនួន ១១%) ក្នុងនោះ នាំចេញទៅប្រទេសចិនចំនួន ២៧ ៨០៧,៦០តោន ប្រទេសថៃចំនួន ១៣៧៥,៨០តោន ប្រទេសអ៊ីតាលីចំនួន៦៩៤,៣៤តោន ប្រទេសប៊ែលហ្ស៉ិកចំនួន ២៧២តោន សហរដ្ឋអាមេរិកចំនួន ១៧០តោន និងប្រទេសណេដឺឡែនចំនួន ១៥២តោននិងកាកសំ ណ ល់ដំឡូងមីមានចំនួន ៨ ១៨៥តោន (ថយចុះចំនួន – ៣៤,១៥%) នាំចេញទៅប្រទេសចិន។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៧ ១៣១ ៩១៥,០៤តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ៣ ៤៤៤ ២៨៨,១៨តោន ស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ តោន។

តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មានចំនួន ៤ ៤៣៥ ៧៦៨ ៩០៥ ដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ៤៥៤ ៤៨០ ៨៦៦ដុល្លារអាមេរិក ការនាំចេញស្រូវមានចំនួន ៥៤៦ ៥៦៧ ៣៥០ដុល្លារអាមេរិក ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៩៩០ ៩២៧ ១៣៥ ដុល្លារអាមេរិក ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៤៤៣ ៧៩៣ ៥៥៤ដុល្លារអាមេរិក(ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១)៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម