Connect with us

ព័ត៌មានជាតិ

កម្ពុជាប្រកាសលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០

បានផុស

នៅ

​ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​លុបចោល​ការ​ហាម​អ្នកដំណើរ ឬ​អ្នក​ដែល​ឆ្លងកាត់​ប្រទេស​តំបន់​អាហ្វ្រិក​ចំនួន​១០ចូល​កម្ពុជា​ បន្ទាប់ពី​បានចេញ​បម្រាម​រយៈពេល​១​សប្តាហ៍​រួចមក​។​

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បានឱ្យដឹង​នៅក្នុង​សេចក្តីប្រកាស​ព័​ត៍​មាន​ចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃទី​៥​ ខែធ្នូ​ ថា ដោយបាន​ទទួល​ការឯកភាព​ពីសម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង(B.1.1.529)​ក្រសួង​បានសម្រេច​លុបចោល​ការ​ហាម​ឃាត់​អ្នកដំណើរ ឬ​អ្នក​ដែល​បាន​ឆ្លងកាត់​ប្រទេស​ចំនួន​១០នៅ​ទ្វីបអាហ្វ្រិក​រួមមាន​ប្រទេស​Botswana,Eswatini, Lesotho,Mozambique, Namibia, South Africa, Zimbabwe, Malawi,Angola, និង Zambia​ ឬ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ទាំង​១០​នោះក្នុងអំឡុងពេល​៣​សប្តាហ៍​មុន ធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី​បាន​បន្តថា ការលុបចោល​វិធានការ​ខាងលើនឹងត្រូវ​ដាក់ជំនួស​ម​ក​វិញ​ដោយ​ការអនុវត្ត​នីតិវិធី​ប​ន្ថែ​ម លើ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​(SOPs) ដើម្បី​គ្រប់គ្រង​អ្នកដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​កម្ពុជាអនុលោម​តាម​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​អ្នកដំណើរ ឬ​អ្នក​ដែល​បាន​ឆ្លងកាត់​ប្រទេស​ចំនួន​១០ ខាងលើឬ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ទាំង​១០​នោះ ឬ​បណ្តា​ប្រទេស​ផ្សេងទៀត​ដែល​ត្រូវបានចាត់ទុក​ថា​ជា «​ប្រទេស​ដែលមាន​ការព្រួយបារម្ភ​» អំឡុងពេល​២​សប្តាហ៍​មុនធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា​។​

លោករដ្ឋមន្ត្រី​បាន​បន្តទៀតថា អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពេញលេញ ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់ថា​គ្មាន​ជំងឺ​កូ​វីដ​-១៩ (​តេស្ត PCR)ក្នុង​រយៈពេល​៧២​ម៉ោង មុនពេល​មកដល់​កម្ពុ​ជា​ទទួលស្គាល់​ដោយ​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​សាមី ឬ​ប្រទេស​សំណាក់​ចុងក្រោយ​មុន​ចាកចេញ​មកកាន់​កម្ពុជា​។​

ត្រូវធ្វើ​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ នៅពេល​មកដល់​កម្ពុជា​ហើយ​ក្នុងករណី​ទទួលបាន​លទ្ធផល​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​នកូ​វីដ​-១៩ វិជ្ជមាន ត្រូវយក​សំណាក​ធ្វើតេស្ត PCR បញ្ជាក់ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដាច់ដោយឡែក​។​ ក្នុងករណី​ទទួលបាន​លទ្ធផល​តេស្ត PCR វិជ្ជមាន ត្រូវធ្វើ​កា​ព្យាបាល​និងអវិជ្ជមាន ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ដាច់ដោយឡែក រយៈពេល​៧​ថ្ងៃ និង​ធ្វើតេស្ត PCRនៅ​ថ្ងៃទី​៦ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​

លោករដ្ឋមន្ត្រី​បានឱ្យដឹង​បន្តទៀតថា​ ចំពោះ​អ្នកដំណើរ​ជា​ជនបរទេសត្រូវ​កក់​សណ្ឋាគារ​សម្រាប់​ការធ្វើ​ចត្តា​ឡី​ស័ក​រយៈពេល​៧​ថ្ងៃ​។ ក្នុងករណីអ្នកដំណើរ​មិនបាន​កក់​សណ្ឋាគារ ត្រូវ​ទៅកាន់​បញ្ជរ​ធនាគារ ដើម្បី​តម្កល់​ប្រាក់​១០០០ដុល្លារ​អាមេរិក សម្រាប់​ធានា​ចំណាយ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ច​ត្តា​ឡី​ស័កក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​៧​ថ្ងៃនៅ​ទីកន្លែង​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​។​

លោករដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ​រីឯ​អ្នកដំណើរ​ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពេញលេញ ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់ថា គ្មាន​ជំងឺ​កូ​វីដ​-១៩​ដោយ​តេស្ត PCRក្នុង​រយៈពេល ៧២​ម៉ោង មុនពេល​មកដល់​កម្ពុ​ជា ទទួលស្គាល់​ដោយ​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​សាមី ឬ​ប្រទេស​សំណាក់​ចុងក្រោយ​មុន​ចាកចេញ​មកកាន់​កម្ពុជា​។​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈ​ពេល​១៤​ថ្ងៃ ដោយ​អនុវត្តតាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ (SOPs) ដើម្បី​គ្រប់គ្រង​អ្នកដំណើរ​មកដល់ អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​កម្ពុជាអនុលោម​តាម​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​អ្នកដំណើរ​ជា​ជនបរទេស ត្រូវបាន​លើកទឹកចិត្ត​ឱ្យមាន​បណ្ណ​សន្យា​រ៉ាប់រង​សុខភាព សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ (COVID-19 Health Insurance Policy) ដែល​នៅ​កម្ពុជា​អាច​ទិញ​ពី​ការធានារ៉ាប់រង​រួមគ្នាតំណាង​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ តាមរយៈ​គេហទំព័រ​https://www.foreinsurance.com/covid-19-insurance/​។​

គួរ​បញ្ជាក់ថា​ កាលពី​ថ្ងៃទី​២៩​ ខែវិច្ឆិកា ​ឆ្នាំ​២០២១​កន្លងទៅ ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ហាមឃាត់​អ្នកដំណើរ​ចំនួន​១០​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក ឬ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ទាំង​១០នៅក្នុងពេល​៣​សប្តាហ៍​ចូល​ប្រទេស​កម្ពុជា​ឡើយ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​បំប្លែង​ថ្មីB.1.1.529៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម