Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល គ្រោងបង្កើតឲ្យមានមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដើម្បីផ្ទេរចេញពីស្ដាតអូឡាំពិក

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល គ្រោងបង្កើតឲ្យមានមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩​ ដើម្បីផ្ទេរអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅស្ដាតអូឡាំពិក ហើយទុកស្ដាតសម្រាប់ការហ្វឹកហាត់កីឡាផ្សេងៗ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នាព្រឹកថ្ងៃទី ៦ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ស្វែងរកទីតាំងសមស្របណាមួយ ដើម្បីធ្វើជាមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ហើយប្រគល់ស្ដាតអូឡាំពិក ដែលជាទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ បច្ចុប្បន្ន សម្រាប់ការហ្វឹកហាត់កីឡាផ្សេងៗឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា នៅរាជធានីភ្នំពេញ មានការបិទមណ្ឌលព្យាបាលជំងឺកូវីដ-១៩មួយចំនួន ដោយសារឆ្លងរាលដាលនៃជំងឺមួយនេះ មានការធ្លាក់ចុះជាបន្តបន្ទាប់ ហើយប្រគល់ទីតាំងទាំងនោះ ទៅឲ្យក្រុមហ៊ុនឯកជនវិញ បន្ទាប់ពីរាជរដ្ឋាភិបាលខ្ចីប្រើប្រាស់ នាពេលកន្លងមក។ ប៉ុន្តែស្ដាតអូឡាំពិក នៅមិនទាន់បិទបញ្ចប់ជាទីតាំង សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅឡើយទេ។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា «ខ្ញុំសុំឲ្យខាងក្រសួងសុខាភិបាល ទំនាក់ទំនងជាមួយឯកឧត្ដម ឃួង ស្រេង យើងខាងណេះ រកដី រកលុយ យើងអាចធ្វើមជ្ឈមណ្ឌលកូវីដមួយ រួចហើយ ផ្ទេរអ្នកជំងឺចេញ ប្រគល់ស្ដាតដើម្បីរៀបចំការហ្វឹកហាត់ បម្រើឲ្យកីឡានៅស៊ីហ្គេមឆ្នាំ ២០២៣»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា ប្រហែលជានៅក្នុងរង្វង់ឆ្នាំ ២០២២ខាងមុខ យើងនឹងអាចផ្ទេរអ្នកជំងឺកូវីដ-១៩ ទៅមជ្ឈមណ្ឌលព្យាបាលថ្មីនេះបាន។ បើតាមសម្ដេចតេជោ ហ៊ុន សែន លទ្ធផលអ្នកឆ្លងកូវីដ-១៩ថ្មី ដែលនឹងប្រកាសនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១នេះ គឺមានអ្នកឆ្លងត្រឹមតែ ១៦នាក់ប៉ុណ្ណោះ ដោយតួលេខនេះ បានបង្ហាញអំពីការធ្លាក់ចុះនៃការឆ្លងជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម