រដ្ឋមន្ត្រីការបរទេសចិន ប្រកាសគាំទ្រការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសចិន ប្រកាសគាំទ្រការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា

បានផុស

នៅ

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រកាសគាំទ្រចំពោះការបង្កើតនូវរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ លោក វ៉ាង យី បានប្រកាសបែបនេះ នៅក្នុងជំនួបជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅចិនពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Chinese Foreign Minister Wang Yi speaks during the Lanting Forum in Beijing on June 25, 2021. (Photo by Jade GAO / AFP)

នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សា លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការគាំទ្រឱ្យបង្កើ​តរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។  លោក វ៉ាង យី និងលោក ប្រាក់ សុខុន ក៏បានពិភាក្សាទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិការទ្វេភាគីលើវិស័យផ្សេងៗជាច្រើន  ដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ការវិនិយោគ ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំ កសិកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

គួររំលឹកថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ កាលពីថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សេន បានមានប្រសាសន៍ថា  ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺប្រទេសកម្ពុជា បានទទួលសិទ្ធិផលិតវ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ហើយ។ សម្តេចបន្តថា ការខិតខំប្រឹងប្រែងនេះ ក៏ព្រោះតែគេមិនដឹងថា ជំងឺរាតត្បាតមួយនេះ នឹងត្រូវបញ្ចប់នៅពេលណា។

ចំណែក លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងនៅក្នុងពិធីប្រគល់អំណោយវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន០៣គ្រឿង ដល់ប្រទេសឡាវ កាលពីថ្ងៃទី០៣ ខែធ្នូ ថា ចំពោះកិច្ចការផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គឺក្រសួងសុខាភិបាលចង់ឱ្យមានការផលិតវ៉ាក់សាំងនេះ ចេញរូបរាងឱ្យបានឆាប់ទេ ដែលកិច្ចការនេះ ភាគីពាក់ព័ន្ធកំពុងដំណើរការ ហើយលទ្ធផលសម្រេចអាចចេញរូបរាងបាននៅពេលណា គឺមិនទាន់អាចកំណត់ពេលនេះបាននៅឡើយទេ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៤ នាទី មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៤៨ នាទី មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៥៨ នាទី មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍១ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍១ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services