Connect with us

ព័ត៌មានជាតិ

រថយន្តប្រើប្រាស់​នៅ​កម្ពុជា​កើន​ជាង ៩០ ម៉ឺន​ក្នុងពេល​ ២០ ឆ្នាំ​

បានផុស

នៅ

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាមានរថយន្តនិងទោចក្រយានយន្តជាង​៦លានគ្រឿងនៅទូទាំងប្រទេស។

ថ្លែងនៅ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១នៅ ព្រឹកថ្ងៃទី០៦ធ្នូនេះ លោកទេសរដ្ឋមន្ត្រី បានធ្វើការប្រៀបធៀបថា កំណើនរថយន្ត និងទោចក្រយានយន្តបច្ចុប្បន្នធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្តមានការកើនឡើងប្រមាណ​ពី ៦,៥ម៉ឺន គ្រឿងរហូតដល់៩២ម៉ឺនគ្រឿង។ រីឯចំនួនទោចក្រយានយន្តកើនឡើងប្រមាណពី ២០ម៉ឺន គ្រឿងរហូតដល់​ ៥,២ លានគ្រឿង។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះតទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាករពិសេសសម្រាប់យានយន្តដែលនាំចូល នឹងត្រូវកាត់បន្ថយពី ១០ ទៅ ២៥ ភាគរយ យោងតាមទំហំម៉ាស៊ីន។ នេះ​បើ​យោងតាមសេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

រថយន្តដែលប្រើអគ្គិសនីសុទ្ធ (រថយន្តគ្រួសារ និងរថយន្តដឹកអ្នកដំណើរ) នឹងត្រូវបញ្ចុះអត្រាអាករពិសេសពី ៣០% មក ១០% ខណៈដែលរថយន្តដឹកទំនិញនឹងត្រូវបញ្ចុះអត្រាអាករពិសេសពី ៤០% មក ២៥% ចំពោះរថយន្តសណ្តោង​សឺមី​រ៉ឺម៉ក​។

ជាមួយគ្នានេះអត្រាអាករពិសេសក៏ត្រូវបញ្ចុះពី៤០% មក ៣០% ចំពោះរថយន្តដឹកទំនិញប្រភេទដែលមានទម្ងន់សរុប (ទម្រងរថយន្ត និងទម្ងន់ផ្ទុក) លើសពី៥តោន។ រថយន្តបែន រថយន្តស្ទូច និងរថយន្តឯកទេសផ្សេងនឹងត្រូវបញ្ចុះអត្រាអាករពិសេសពី ៤០% មក ៣០%។

រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានជាង១,៥០០លានដុល្លារ។ ទំនិញដែលជាប្រភពចំណូលសំខាន់ ដែលប្រមូលដោយគយ គឺយានយន្ដមាន៖ រថយន្ដ គ្រឿងចក្រ ម៉ូតូ និងប្រភេទយានយន្ដផ្សេងៗជាច្រើនទៀត។

កាលពីឆ្នាំ២០១៩ ចំណូលពីការនាំចូលយានយន្តរួមចំណែក៥៣ភាគរយ នៃចំណូលសរុបរបស់គយ, ឆ្នាំ២០២០ ចំណូលគយបានពីការនាំចូលយានយន្តធ្លាក់ចុះត្រឹម ៤២ភាគរយ ដែលបណ្តាលមកពីការកើនឡើងនៃសកម្មភាពរត់ពន្ធយានយន្ត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម